KHMER RUN Team

KHMER RUN Team

Share

Run together for health, friendship, charity, and greater productivity.

06/10/2026

សូមអរគុណ Chip Mong 271 Mega Mall តស់បងប្អូនចូលរួមទាំងអស់គ្នាដើម្បីជួយដល់កុមារអូទីស្សឹម នៅកម្ពុជា

💙 ជំហានរបស់អ្នកថ្ងៃនេះ អាចក្លាយជាក្តីសង្ឃឹមសម្រាប់កុមារអូទីស្សឹម។ 🏃‍♂️🧩
🌟 Community Run for Autism Awareness 2026
ការរត់របស់អ្នក មិនមែនគ្រាន់តែជាការហាត់ប្រាណនោះទេ ប៉ុន្តែជាការចូលរួម គ្រប់ជំហាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពី កុមារអូទីស្សឹម និងរួមគ្នាបង្កើតក្តីសង្ឃឹមសម្រាប់ពួកគាត់។
សូមអញ្ជើញបងប្អូន និងអ្នកស្រឡាញ់កីឡា មកចូលរួមរត់ជាមួយគ្នា ក្នុងកម្មវិធីដែលមានអត្ថន័យសម្រាប់សហគមន៍យើង។ 💙
📝 ចុះឈ្មោះដោយឥតគិតថ្លៃ
📎 ចុះឈ្មោះឥឡូវនេះ៖
https://docs.google.com/forms/d/e/1FAIpQLSdt0brUPlDc51TLzEymDbOtJ-adkwnLB70tSXMrdsca4NvObw/viewform?usp=sharing&ouid=107348813790672366534
📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦
📍 ទីតាំង៖ Chip Mong Mega Mall 271
🏃 វិញ្ញាសារត់
🔹 1KM — សម្រាប់កុមារ 👧👦
🔹 5KM — សម្រាប់មនុស្សធំ
🔹 9.5KM — សម្រាប់មនុស្សធំ
⏰ កាលវិភាគកម្មវិធី
🕔 05:10 AM — អ្នករត់មកដល់ទីតាំង
🕠 05:40 AM — ពិធីស្វាគមន៍ និងណែនាំអំពីគោលបំណងកម្មវិធី
🕠 05:50 AM — កម្តៅសាច់ដុំ
🕕 06:00 AM — ចាប់ផ្តើមរត់ 9.5KM
🕕 06:05 AM — ចាប់ផ្តើមរត់ 5KM
🕕 06:10 AM — ចាប់ផ្តើមរត់ 1KM
💙 មករត់ជាមួយគ្នា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអូទីស្សឹម និងបង្កើតក្តីសង្ឃឹមសម្រាប់កុមារ។

Photos from Sport 25D's post 05/10/2026
Photos from Midas Cambodia's post 05/10/2026
កម្មវិធីជួបជុំរត់ដើម្បីសុខភាពប្រចាំខែតុលា 05/10/2026

កម្មវិធីរត់សប្បាយៗ ប្រចាំខែតុលា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទីព្រឹក ទីតាំង RH Tower, កោះនរាហ៍, រាជធានីភ្នំពេញ។

មានបំណងចូលរួមជាយើង សូមចុច Link នៅខាងក្រោម៖

កម្មវិធីជួបជុំរត់ដើម្បីសុខភាពប្រចាំខែតុលា កម្មវិធីនេះរៀបចំក្នុងគោលបំណងជួបជុំសមាជិកក្រុមរត់ KHMER RUN Team រត់ដើម្បីសុខភាពប្រចាំខែតុលា និងអបអរសាទរព្រះរាជព....

05/10/2026

សូមអរគុណ 😍😍🥰🥰

05/10/2026

🌟 សូមស្វាគមន៍ដៃគូសហការណ៍របស់យើង! 💙
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ Khmer Run ដែលបានចូលរួមចំណែក និងគាំទ្រកម្មវិធី «រត់គ្រប់ជំហាន ដើម្បីក្តីសង្ឃឹមសម្រាប់កុមារអូទីស្សឹម» 🧩🏃‍♂️
ការចូលរួមរបស់ Khmer Run គឺជាកម្លាំងចិត្តដ៏មានតម្លៃ ក្នុងការរួមគ្នាលើកកម្ពស់ការយល់ដឹង និងបង្កើតក្តីសង្ឃឹមសម្រាប់កុមារអូទីស្សឹម។ 💙
🙏 សូមជូនពរ Khmer Run ឱ្យទទួលបានជោគជ័យកាន់តែខ្លាំង រីកចម្រើនជានិច្ច និងបន្តទទួលបានភាពជោគជ័យក្នុងគ្រប់ភារកិច្ចនាពេលអនាគត។ សូមឱ្យភាពជាដៃគូរបស់យើងកាន់តែរឹងមាំ និងបន្តបង្កើតអត្ថន័យល្អៗសម្រាប់សង្គមជាមួយគ្នា។ 🤝💙
✨ អរគុណសម្រាប់ការរួមចំណែក និងការគាំទ្រដ៏មានតម្លៃ!
Together, we run for hope. Together, we make a difference. 🏃‍♀️💙🧩

05/10/2026

🏃‍♂️រត់ដើម្បីសហគមន៍ ទេសចរណ៍ស្រុកខ្ញុំ និងអបអរពិធីបុណ្យភ្ជុំបិណ្ឌ

📌តស់! ចូលរួមទាំងអស់គ្នាដើម្បីសុខភាព មិត្តភាព និងការលើកកម្ពស់ទេសចរណ៍ក្នុងសហគមន៍យើង! ឱកាសដ៏ពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ មកទទួលយកបទពិសោធន៍រត់កម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយធម្មជាតិដ៏ស្រស់បំព្រង។

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
📍 ទីតាំង៖ លើស្ពានទី១ នៃរមណីយដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

📲 របៀបចុះឈ្មោះ និងបរិច្ចាគ៖
ស្កេន QR Code ខាងឆ្វេង ដើម្បីចុះឈ្មោះចូលរួម: https://t.me/+iy_-n-_9ukVlNDc1 ចូលរួមដោយសេរី
ស្កេន QR Code ខាងស្តាំ ដើម្បីចូលរួមបរិច្ចាគគាំទ្រកម្មវិធី : QR បរិច្ចាក លើ Poster គណនីខ្ញុំតែមួយគត់ ( Savoeurn To )

🔼កុំភ្លេចបបួលមិត្តភក្តិ បងប្អូន និងក្រុមគ្រួសារមកចូលរួមឱ្យបានច្រើនកុះករណា! 🎉

#រត់ដើម្បីសហគមន៍ #ទេសចរណ៍ស្រុកខ្ញុំ #ភ្នំស្រុក #អាងត្រពាំងថ្ម #បន្ទាយមានជ័យ #បុណ្យភ្ជុំបិណ្ឌ

05/10/2026

🙏🙏🙏

05/10/2026

អាវក្រុម បងប្អូនបញ្ជាទិញ បានមកដល់ហើយ!

05/10/2026

សូមអនុមោទនា! ពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌ៩)
ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦

KHMER RUN Team
STARBALM Cambodia
King Kong Energy
Hanuman Water - ទឹករ៉ែធម្មជាតិ ហនុមាន
Amazfit

Category

Website

Address

Phnom Penh
855

Alerts

Be the first to know and let us send you an email when KHMER RUN Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Phnom Penh.