Prom Thary
ការលេីកទឹកចិត្តគឺជាថ្នាំបំបាត់ការបាក់ទឹកចិត្ត
14/08/2026
វីនស្តុន ឈើឈីល
ការលួងលោមអ្នកឈ្លានពាន
អាចនាំទៅរកគ្រោះថ្នាក់ធំជាងមុន
វីនស្តុន ឈើឈីល (Winston Churchill) ជារដ្ឋបុរស អ្នកនិពន្ធ អ្នកនិយាយសាធារណៈ និងមេដឹកនាំសង្គ្រាម ជនជាតិអង់គ្លេសដ៏ល្បីម្នាក់នៅសតវត្សរ៍ទី២០។ គាត់កើតនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ១៨៧៤ នៅវិមានប្លេន ហែម ខេត្តអុកស្វដសៀ ប្រទេសអង់គ្លេស ហើយបានទទួលមរណភាពនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៦៥ នៅទីក្រុងឡុងដ៍។ គាត់ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសពីឆ្នាំ ១៩៤០ ដល់ ១៩៤៥ និងម្តងទៀតពីឆ្នាំ ១៩៥១ ដល់ ១៩៥៥។ ក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ គាត់ត្រូវបានគេចងចាំជាមេដឹកនាំ ដែលបានជំរុញស្មារតីអង់គ្លេស នៅពេលប្រទេសកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុតពីអាល្លឺម៉ង់ណាស៊ី។ គំនិតនយោបាយសំខាន់មួយរបស់ឈើឈីល គឺការលួងលោមអ្នកឈ្លានពាន អាចនាំទៅរកគ្រោះថ្នាក់ធំជាងមុន ពាក្យ Appeasement (អាភីសមិនត៍) មានន័យថា គោលនយោបាយព្យាយាមផ្គាប់ចិត្ត ឬផ្តល់សម្បទានដល់រដ្ឋឈ្លានពាន ដើម្បីសង្ឃឹមថាវានឹងឈប់ទាមទារ ឬមិនបង្កសង្គ្រាម។ នៅលើក្រដាស វាអាចមើលទៅដូចជាវិធីរក្សាសន្តិភាព ព្រោះមេដឹកនាំខ្លះគិតថា ការផ្តល់អ្វីមួយឱ្យអ្នកឈ្លានពានអាចបញ្ឈប់ការប៉ះទង្គិចធំ។ ប៉ុន្តែសម្រាប់ឈើឈីល បើអ្នកឈ្លានពានមានគោលបំណងពង្រីកអំណាចជាបន្តបន្ទាប់ ការលួងលោមបែបនេះ មិនមែនជាសន្តិភាពពិតទេ វាគ្រាន់តែផ្តល់ពេលវេលា ដែនដី និងភាពជឿជាក់បន្ថែមឱ្យអ្នកឈ្លានពានកាន់តែខ្លាំង។ បរិបទសំខាន់បំផុតនៃគំនិតនេះ គឺវិបត្តិអឺរ៉ុបនៅទសវត្សរ៍ ១៩៣០។ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ អឺរ៉ុបនៅមានការចងចាំឈឺចាប់ពីសង្គ្រាម ហើយប្រទេសជាច្រើន មិនចង់ឃើញសង្គ្រាមម្តងទៀតឡើយ។ អង់គ្លេស និងបារាំងព្យាយាមជៀសវាងសង្គ្រាមជាមួយអាល្លឺម៉ង់ណាស៊ីរបស់អាដុល ហ៊ីត្លែរ (Adolf Hi**er) ដោយសង្ឃឹមថា ការផ្តល់សម្បទានខ្លះៗអាចរក្សាសន្តិភាពបាន។ គោលនយោបាយនេះ ឈានដល់ចំណុចលេចធ្លោនៅកិច្ចព្រមព្រៀងម្យូនិច ឆ្នាំ ១៩៣៨ ដែលអង់គ្លេស និងបារាំងបានយល់ព្រមឱ្យអាល្លឺម៉ង់យកតំបន់ស៊ូដេតង់ឡង់ ពីឆេកូស្លូវ៉ាគី ដោយគ្មានការចូលរួមពេញលេញពីប្រទេសដែលរងផលប៉ះពាល់នោះ។ ឈើឈីល បានរិះគន់កិច្ចព្រមព្រៀងនេះយ៉ាងខ្លាំង ហើយបានមើលវា ជាការចុះចាញ់ចំពោះការគំរាមកំហែងរបស់ណាស៊ី។ សម្រាប់ឈើឈីល បញ្ហាមិនស្ថិតនៅត្រង់ការចង់បានសន្តិភាពទេ។ មនុស្សគ្រប់គ្នាអាចចង់បានសន្តិភាព ប៉ុន្តែសន្តិភាពដែលកើតពីការភ័យខ្លាច និងការចុះចាញ់មិនមានស្ថិរភាពឡើយ។ បើអ្នកឈ្លានពានឃើញថាប្រទេសផ្សេងៗមិនហ៊ានប្រឆាំង គាត់នឹងសន្និដ្ឋានថា អំណាចរបស់ខ្លួនអាចបន្តពង្រីកបាន។ នេះជាគោលគំនិតដែលភ្ជាប់ជាមួយ Deterrence (ឌីទែរ៉ិនស៍) ឬការបង្ការដោយធ្វើឱ្យអ្នកឈ្លានពានយល់ថា ការវាយប្រហារនឹងមានតម្លៃខ្ពស់។ បើសន្តិភាពត្រូវការតែការសុំឱ្យអ្នកឈ្លានពានឈប់ នោះសន្តិភាពនឹងពឹងលើចិត្តល្អរបស់អ្នកឈ្លានពាន ប៉ុន្តែ បើសន្តិភាពមានការត្រៀមខ្លួន ការរួបរួម និងការបង្ហាញថាការឈ្លានពាននឹងត្រូវប្រឈម ការទប់ស្កាត់នឹងមានកម្លាំងជាង។
ឈើឈីលបានយល់ថា អំណាចផ្តាច់ការ មិនគួរត្រូវបានវាស់តែតាមពាក្យសន្យារបស់វាទេ ត្រូវវាស់តាមសកម្មភាពរបស់វា។ ប្រសិនបើរបបមួយបង្កើតកងទ័ពធំ ប្រើការឃោសនា បិទសិទ្ធិប្រជាជនក្នុងស្រុក និងពង្រីកដែនដីទៅក្រៅ ការជឿលើពាក្យសន្យាសន្តិភាពរបស់វា អាចក្លាយជាកំហុសនយោបាយ។ ចំណុចនេះសំខាន់សម្រាប់នយោបាយសន្តិសុខ ព្រោះរដ្ឋមិនអាចការពារប្រជាជន ដោយការសង្ឃឹមលើចិត្តល្អរបស់គូប្រជែងប៉ុននោះទេ រដ្ឋត្រូវមើលសមត្ថភាព ចេតនា និងលំនាំសកម្មភាពរបស់អ្នកឈ្លានពាន។ ពេលអ្នកឈ្លានពានទទួលបានជោគជ័យពីការគំរាមម្តងមួយ គាត់អាចរៀនថា ការគំរាមគឺមានប្រសិទ្ធភាព ហើយនេះអាចនាំទៅរកការគំរាមធំជាងមុន។ គំនិតនេះមិនមានន័យថា ឈើឈីលស្រឡាញ់សង្គ្រាម ឬចង់ឱ្យប្រទេសប្រើកម្លាំងជានិច្ចទេ វាមានន័យថា សន្តិភាពពិតត្រូវការការពិតចំពោះគ្រោះថ្នាក់។ ការចង់ជៀសវាងសង្គ្រាមអាចក្លាយជារឿងល្អ ប៉ុន្តែ បើការជៀសវាងនោះធ្វើឱ្យប្រទេសខ្លាំងផ្តាច់ការមានឱកាសរឹងមាំឡើង វាអាចនាំទៅសង្គ្រាមធំជាងមុន។ នៅក្នុងន័យនេះ សន្តិភាពមិនមែនជាការមិនធ្វើអ្វីទេ សន្តិភាពត្រូវការការរៀបចំ ការសហការរវាងប្រទេសដែលមានផលប្រយោជន៍ស្រដៀងគ្នា និងសមត្ថភាពក្នុងការនិយាយថា មានដែនកំណត់ដែលអ្នកឈ្លានពាន មិនអាចឆ្លងកាត់បាន។ ពាក្យ Collective security (ខលែកធីវ ស៊ីខ្យូរីធី) អាចយល់ថា សន្តិសុខរួម ដែលប្រទេសជាច្រើនរួបរួមគ្នាដើម្បីទប់ស្កាត់ការឈ្លានពាន។ បើប្រទេសនីមួយៗគិតតែថា បញ្ហានៅឆ្ងាយពីខ្លួន ហើយអនុញ្ញាតឱ្យអ្នកឈ្លានពានយកប្រទេសតូចម្តងមួយ នោះចុងក្រោយគ្រោះថ្នាក់ អាចមកដល់ទ្វាររបស់ខ្លួនផ្ទាល់។ ពេលអាល្លឺម៉ង់វាយលុកប៉ូឡូញនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៣៩ និងអង់គ្លេសប្រកាសសង្គ្រាមលើអាល្លឺម៉ង់នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៣៩ ការព្រមានរបស់ឈើឈីលបានកាន់តែមានទម្ងន់។ គាត់ត្រូវបានតែងតាំងឱ្យកាន់តំណែងជាប្រធានកងនាវាចម្បាំងវិញ ហើយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៤០ គាត់បានក្លាយជានាយករដ្ឋមន្ត្រី។ នៅពេលនោះ អង់គ្លេសមិនស្ថិតនៅក្នុងស្ថានភាពងាយស្រួលទេ។ អាល្លឺម៉ង់ បានវាយលុកអឺរ៉ុបយ៉ាងលឿន បារាំងជិតដួលរលំ ហើយអង់គ្លេសត្រូវប្រឈមនឹងសង្គ្រាមមួយដែលអាចកំណត់ជោគវាសនារបស់ខ្លួន នៅក្នុងស្ថានភាពបែបនេះ ឈើឈីលបានផ្លាស់ប្តូរគំនិត ប្រឆាំងការលួងលោមអ្នកឈ្លានពាន ទៅជាការដឹកនាំជាក់ ស្តែង គាត់មិនសន្យាថាសង្គ្រាមនឹងងាយទេ ប៉ុន្តែបានបង្ហាញថាការចុះចាញ់មិនមែនជាជម្រើសសម្រាប់ប្រទេសដែលចង់ការពារសេរីភាពរបស់ខ្លួន។
អំណាចនៃឈើឈីល មិនស្ថិតតែប៉ុននោះនៅក្នុងយុទ្ធសាស្ត្រយោធាទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាពបង្កើតឆន្ទៈនយោបាយ។ នៅពេលប្រជាជនភ័យខ្លាច មេដឹកនាំអាចជ្រើសរើសពាក្យស្រួលៗ ដើម្បីធ្វើឱ្យមនុស្សស្ងប់ ប៉ុន្តែឈើឈីលជ្រើសរើសនិយាយ ពីការលំបាកដោយត្រង់។ ការនិយាយពីគ្រោះថ្នាក់យ៉ាងច្បាស់ អាចធ្វើឱ្យសង្គមត្រៀមខ្លួនបានល្អជាងការលាក់បាំង។ នេះជាចំណុចសំខាន់ក្នុងនយោបាយសន្តិសុខគឺ ប្រទេសមួយមិនអាចការពារខ្លួនបាន ប្រសិនបើប្រជាជនមិនយល់ពីគ្រោះថ្នាក់។ ការដឹកនាំសង្គ្រាមត្រូវការភាពស្មោះត្រង់ចំពោះការលំបាក និងសមត្ថភាពបង្កើតទំនុកចិត្តថា ការតស៊ូមានអត្ថន័យ។ ទោះយ៉ាងណា ការសិក្សាអំពីឈើឈីលត្រូវមានភាពប្រុងប្រយ័ត្ន។ គាត់ជាមេដឹកនាំសំខាន់ក្នុងការប្រឆាំងណាស៊ី និងការពារអង់គ្លេសនៅសង្គ្រាមលោកលើកទីពីរ ប៉ុន្តែគាត់ក៏ជាមនុស្សរបស់ចក្រភពអង់គ្លេស និងមានទស្សនៈអាណានិគម ដែលត្រូវបានរិះគន់យ៉ាងច្រើននៅសម័យក្រោយ។ ដូច្នេះ ការយល់ពីគាត់មិនគួរធ្វើឱ្យគាត់ក្លាយជា តួអង្គព្រះនៃនយោបាយគ្មានកំហុសទេ។ ត្រូវយល់គាត់ក្នុងបរិបទប្រវត្តិសាស្ត្រ៖ នៅក្នុងសំណួរអំពីការលួងលោមអ្នកឈ្លានពាន គាត់បានផ្តល់មេរៀនសំខាន់មួយ អំពីគ្រោះថ្នាក់នៃការចុះចាញ់ចំពោះអំណាចផ្តាច់ការ។ ប៉ុន្តែជីវិតនយោបាយទាំងមូលរបស់គាត់ក៏បង្ហាញថា មេដឹកនាំម្នាក់អាចមានតួនាទីវិជ្ជមានខ្លាំងនៅក្នុងបរិបទមួយ និងមានទស្សនៈចម្រូងចម្រាសនៅក្នុងបរិបទមួយទៀត។
អត្ថន័យនយោបាយរបស់វីនស្តុន ឈើឈីល ស្ថិតនៅក្នុងការបង្ហាញថា សន្តិភាពមិនអាចរក្សាបានដោយការលួងលោមអ្នកឈ្លានពានជានិច្ចទេ។ ពេលរដ្ឋមួយប្រើការគំរាម ការយកដី និងការបំពានលើប្រទេសតូចៗជាវិធីពង្រីកអំណាច ការផ្តល់សម្បទានដោយគ្មានដែនកំណត់ អាចធ្វើឱ្យគ្រោះថ្នាក់ធំឡើង។ នយោបាយសន្តិសុខ ត្រូវការភាពច្បាស់លាស់អំពីគ្រោះថ្នាក់ ការរួបរួមរបស់សម្ព័ន្ធមិត្ត ការត្រៀមខ្លួន និងឆន្ទៈក្នុងការការពារគោលការណ៍សំខាន់ៗ។ គំនិតនេះភ្ជាប់យ៉ាងជិតស្និទ្ធនឹងសង្គ្រាមលោកលើកទីពីរ ព្រោះវាបង្ហាញថា ការខ្លាចសង្គ្រាម អាចមិនគ្រប់គ្រាន់ដើម្បីជៀសវាងសង្គ្រាមឡើយ ប្រសិនបើការខ្លាចនោះធ្វើឱ្យអ្នកឈ្លានពានកាន់តែមានកម្លាំង។
#ប្រវត្តិនៃគំនិតនយោបាយ #ព្រហ្មថារី
28/07/2026
ខ្ញុំបានយកសៀវភៅ ការឥតប្រយោជន៍ទទេៗ (Nothing) ជូនដល់បណ្ណាល័យវិទ្យាល័យម៉ាឡៃ សម្រាប់ប្អូនៗនៅទីនោះអានកំសាន្ត ហេីយក្នុងនោះចង់អោយប្អូនៗដឹងថាខ្ញុំក៏ជាអតីតសិស្សវិទ្យាល័យម៉ាឡៃផងដែរ។
ម៉ាឡៃ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦
"ការឥតប្រយោជន៍ទទេៗ (Nothing)"
តើយើងកំពុងរស់នៅ...
ឬគ្រាន់តែរត់ដេញតាមអ្វីដែលមិនចេះបញ្ចប់?
ពេលខ្លះ យើងចំណាយពេលពេញមួយជីវិត ដើម្បីស្វែងរកសុភមង្គល។
ប៉ុន្តែពេលសម្រេចបានអ្វីៗដែលយើងប្រាថ្នា បែរជាមានអារម្មណ៍ថា នៅតែទទេ។
សៀវភៅ «ការឥតប្រយោជន៍ទទេៗ» មិនមែនប្រាប់ឱ្យអ្នកបោះបង់ក្តីសុបិន ឬបដិសេធជីវិតនោះទេ។
ផ្ទុយទៅវិញ វាជាការអញ្ជើញឱ្យយើងឈប់មួយភ្លែត សួរខ្លួនឯងថា៖
តើយើងពិតជាត្រូវការអ្វីខ្លះ ដើម្បីរស់នៅដោយសេចក្ដីសុខ?
ប្រសិនបើអ្នកកំពុងស្វែងរកអត្ថន័យនៃជីវិត ចង់រស់នៅសាមញ្ញជាងមុន និងចង់យល់ថា ហេតុអ្វីមនុស្សមានគ្រប់យ៉ាងក៏នៅតែមិនស្កប់ស្កល់...
ខ្ញុំសូមអញ្ជើញអ្នកអានសៀវភៅមួយក្បាលនេះ។
«បើគ្រប់យ៉ាងជាឥតប្រយោជន៍... ហេតុអ្វីយើងនៅតែធ្វើឱ្យអ្នកដទៃឈឺចាប់?»
💬 ចាប់អារម្មណ៍ចង់ទិញ សូមទាក់ទងតាម Telegram៖
👉 https://t.me/Sharingboook
សូមអរគុណចំពោះការគាំទ្រស្នាដៃនិពន្ធរបស់ខ្ញុំ។ ❤️
#ការឥតប្រយោជន៍ទទេៗ #សៀវភៅខ្មែរ #អានសៀវភៅ #ទស្សនវិជ្ជា #អត្ថន័យជីវិត
17/07/2026
“សត្រូវដែលនិយាយរិះគន់ចំៗ
គឺល្អជាងមិត្តភក្តិដែលលាក់ពុត
នៅពីក្រោយខ្នង។”
Former King of ancient Israel
13/07/2026
ខ្ញុំបានឈៀងចូលវិទ្យាល័យម៉ាឡៃ ដែលជាអតីតវិទ្យាល័យខ្ញុំធ្លាប់សិក្សា ហើយក៏ជូនសៀវភៅសន្តិភាពផ្លូវចិត្តដល់លោកគ្រូ សម្រាប់ដាក់ក្នុងបណ្ណាល័យ ដេីម្បីចូលរួមជាចំណែកមួយ ហើយក៏លេីកទឹកចិត្តដល់ប្អូនៗទាំងអស់ដែលសិក្សានៅទីនោះឱ្យខិតខំរៀនសូត្រ និងអានបន្តទៀត ថ្ងៃនេះយើងអាន ថ្ងៃក្រោយនឹងក្លាយជាអ្នកសរសេរម្តង។
វិទ្យាល័យម៉ាឡៃ ថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០២៦
12/07/2026
“ចូររីករាយជាមួយរឿងតូចៗ ព្រោះថ្ងៃណាមួយ
អ្នកនឹងមើលថយក្រោយ ហើយយល់ថា
វាជារឿងធំៗបំផុត។”
📚📖
10/07/2026
សៀវភៅចេញថ្មី
៤ក្បាល 32$ ចុះសល់ 28$ ហ្វ្រីដឹក
👉🏽លេខទំនាក់ទំនង 098 746665 (Telegram )
01/07/2026
📖 សៀវភៅថ្មី "ការឥតប្រយោជន៍ទទេៗ (Nothing)" កំពុងត្រៀមចេញលក់!
"បើគ្រប់យ៉ាងជាឥតប្រយោជន៍... ហេតុអ្វីយើងនៅតែធ្វើឱ្យអ្នកដទៃឈឺចាប់?"
សំណួរមួយនេះ ប្រហែលជាអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលទៅជីវិត មនុស្ស និងខ្លួនឯង។
📚 សៀវភៅនេះនឹងនាំអ្នកធ្វើដំណើរឆ្លងកាត់ការគិត បញ្ញា ទស្សនវិជ្ជា និងអត្ថន័យនៃជីវិត ដើម្បីស្វែងរកចម្លើយដែលប្រហែលជាយើងមិនធ្លាប់សួរខ្លួនឯងពីមុនមក។
✨ សម្រាប់អ្នកដែលចូលចិត្តការអាន ការគិត និងការស្វែងយល់ពីខ្លួនឯង សៀវភៅមួយក្បាលនេះអាចក្លាយជាដៃគូដ៏ល្អរបស់អ្នក។
📖 ចេញលក់ក្នុងពេលឆាប់ៗនេះ!
💬 ចាប់អារម្មណ៍កក់ទុកមុន សូមទាក់ទងតាម Telegram៖
👉 https://t.me/Sharingboook
សូមអរគុណចំពោះការគាំទ្រ និងការចែករំលែកដល់អ្នកដែលស្រឡាញ់ការអាន។ ❤️
#ការឥតប្រយោជន៍ទទេៗ #សៀវភៅខ្មែរ
16/06/2026
“ចិត្តរបស់អ្នកប្រៀបដូចជាបន្ទប់មួយ
បើអ្នកមិនព្រមបោសសម្អាតរឿងមិនល្អចេញទេ
វានឹងគ្មានកន្លែងទំនេរ សម្រាប់សន្តិភាពឡើយ។”
#សន្តិភាពផ្លូវចិត្ត
📖🙏
Click here to claim your Sponsored Listing.