Dom Neung

Dom Neung

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dom Neung, TV Channel, chicago, Chicago, IL.

នាងខ្ញុំ Dom Neung [ ដំណឹង ] សូមពុកម៉ែបងប្អូន💜🇰🇭
ជួយគាំទ្រ Like and Follow នាងខ្ញុំ ម្នាក់មួយផង
( ផ្សាយ ហេតុការណ៍ថ្មីៗ ព័ត៌មានពិត រឿងពិត ក្នុងសង្គម )
សូមអរគុណ🙏 ទុកជាមុន

07/30/2026

ហាមចេញលិខិតពេទ្យ 😇វើយ 😂🤣😂🤣🤫🫢🤫🫣

Photos from Dom Neung's post 07/30/2026

តើគាត់ជាសមត្ថកិច្ចមកពីស្ថាប័នណាដែរ ?? ហេតុអ្វីគាត់អាចប្រើ_ប្រាស់_កាំ_ភ្លើងបានដោយសេរី ? តើមេខ្លាទិវា ០៧ និងកូនខ្លា ស្គាល់បុគ្គលនៅក្នុងរូបនេះរឺអត់??
#ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Photos from Dom Neung's post 07/29/2026

បន្តពីលោកពូ ផែង វណ្ណៈ ៖ នេះ​ជាលេខ​ទូរស័ព្ទ​របស់​នាង​ សាម​ ម៉ីជូ​ 0968877888​ នាងមាន​អាយុ​ ២៧​ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ​ ៧៨៩K ផ្លូវ​លេខ​ ១៨០០​ ភូមិ​ទួល​គោក​ សង្កាត់​ទួលសង្កែ​ ខណ្ឌ​ ឫស្សីកែវ​ រាជធានី​ ភ្នំពេញ​ ។ នាង​ជាជបង្ករ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មន្ត្រី​ មន្ទីរ​ពិសោធន៍​សំណង់​ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជួន​ម្នាក់​ស្លា__ប់​ ។

🔸ចូលខ្លួន​មកដោះស្រាយ​ទៅនាង​ កុំអោយ​សមត្ថកិច្ច​នឿយហត់​ក្នុងការ​តាមចា__ប់​ខ្លួន​ ។ ឪពុកម្ដាយ​នាង​ មានបុណ្យស័ក្តិធំយ៉ាងណាក៏មិនអាចការពារនាងបានដែរ​ ។

Photos from Dom Neung's post 07/29/2026

📍 #រដ្ឋបាលសង្កាត់អូរឬស្សី៣ នៃរដ្ឋបាលខណ្ឌ៧មករា មានកិត្តិយសសូមជម្រាបជូនសាធារណៈឲ្យបានជ្រាបថា ៖

🔸នៅវេលាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានបាតុភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ កើតទុក្ខមិនសុខចិត្តមកលើអាជ្ញាធរសង្កាត់ ពិសេសមកលើលោកចៅសង្កាត់ ថាមិនបានយកចិត្តទុកដាក់ និងបានគេចវេសពីការមិនបម្រើពលរដ្ឋ រហូតកើតមានបាតុភាពធ្វើសកម្មភាពឈររាំង និងលោតចូលទៅពីមុខរថយន្តលោកចៅសង្កាត់ និងប្រើពាក្យពេជន៍មិនសមរម្យចោទប្រកាន់មកលើអាជ្ញាធរទាំងមិនមានមូលដ្ឋាន ដែលបានធ្វើឲ្យមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រលំ មកលើការខិតខំបំពេញភារកិច្ចរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ។

រដ្ឋបាលបាលសង្កាត់ សូមជម្រាបជូនថា ៖ ដំណើររឿងហេតុ គឺកើតឡើងដោយទំនាស់បុគ្គល និងបុគ្គល ទាក់ទងនឹងការជំពាក់ប្រាក់គ្នា ចំនួន ៦០០០ដុល្លារ រហូតមានការធ្វើលិខិតឯកសារប្រគល់កម្មសិទ្ធិអចលនទ្រព្យពីបុគ្គលអ្នកជំពាក់ ទៅឲ្យម្ចាស់បំណុល ដែលមានអាយុកាលអស់១២ឆ្នាំកន្លងមកហើយ ។ រហូតមកដល់បច្ចុប្បន្ន គ្រាម្ចាស់បំណុល ឈ្មោះ ( ទិត សារី ) ដែលមានលិខិតកាន់កាប់អចលនទ្រព្យ បានអញ្ជើញមកសាលាសង្កាត់ ដើម្បីស្នើសុំចុះបញ្ជីអគារសហកម្មសិទ្ធិ ក៏លេចចេញបុគ្គលជាកូនបំណុល០២នាក់ប្តីប្រពន្ធ មានឈ្មោះ ( មាស ពុទ្ធា ជាប្តី និងផេង រតនា ជាប្រពន្ធ ) ឡើងមកសាលាសង្កាត់រារាំងជាមួយអាជ្ញាធរសង្កាត់ តវ៉ាមិនឲ្យភាគីម្ចាស់បំណុលស្នើសុំចុះបញ្ជី ដោយខ្លួនសំអាងហេតុថា ការជំពាក់បំណុលចំនួន៦០០០ដុល្លារនេះ ពុំមានការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យទៅឲ្យភាគីម្ចាស់បុំណុលនោះឡើយ គឺមានត្រឹមកិច្ចសន្យាមួយដោយបានតម្កល់អចលនទ្រព្យ (ផ្ទះរបស់ខ្លួន) ជាការបញ្ចាំបណ្តោះអាសន្នប៉ុណ្ណោះ ។

គិតត្រឹមបច្ចុប្បន្ននេះ រដ្ឋបាលសង្កាត់ បានសម្របសម្រួល អញ្ជើញគូរភាគីទាំង០២ ឲ្យមកជួបគ្នា នៅសាលាសង្កាត់ ដើម្បីជជែកវែកញ៉ែកដេញដោលពីបញ្ហាដែលកើតមានកន្លងមក នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ។

រដ្ឋបាលសង្កាត់ សូមធ្វើការទទួលយកគ្រប់មតិរិះគន់ដើម្បីស្ថាបនា នានាក្នុងន័យកែតម្រង់ និងតម្រូវភាពត្រឹមត្រូវល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែ រដ្ឋបាលសង្កាត់ ក៏សុំបដិសេធដាច់ខាត លើមតិលើកឡើងដោយបានចោទប្រកាន់របស់បុគ្គលឈ្មោះ ( មាស ពុទ្ធា ជាប្តី និងផេង រតនា ជាប្រពន្ធ ) មកលើអាជ្ញាធរសង្កាត់ ទាំងខុសការពិត ដែលធ្វើឲ្យទទួលរងឥទ្ធិពលមិនល្អ មកកាន់មន្ត្រីអ្នកអនុវត្ត ដែលបានខិតខំបំពេញកិច្ចការងារបម្រើជាតិ និងប្រជាជន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

07/28/2026

📍ផ្លូវជាតិលេខ៣ « ផ្លូវវាលរេញខេត្តព្រះសីហនុ ទៅ ខេត្តកំពត ចំណច់ភូមិត្រពាំងរពៅ រវាងខែប្រាំង និងខែវស្សា..!
បន្តពី បណ្ដាញសង្គមហ្វេសប៊ុក ្ដដា_ឆ្នាំ២០២៦

07/28/2026

ចែកជាចំណេះដឹង របៀបស_ង្រ្គោះអោយបានត្រឹមត្រូវ

07/28/2026

បន្តពីអេតមីន ជាន់ខ្ពស់ កូនខ្លាត្រូវបានអាវុធហត្ថទទួលហើយ លើដៃអាវុធហត្ថ មេ07 កាន់តែភ័យហើយ😁

07/28/2026

លោក ចេន ហ្ស៊ី មេខ្លោងឆបោកអនឡាញ ប្រឈមនឹងការកាត់ទោ_សដោយប្រ_ហា_រជី/វិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិនសម្រេចបន្ថែមបទចោទមួយទៀតពីបទបង្ករបួសស្នាមដោយចេតនា។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

07/28/2026

អាប្អូនម្នាក់នេះតាំងខ្លួនជា កូនខ្លា07 ជិះម៉ូតូដេញធាក់គេហេីយប្រើអំពើហិង្សាលើអ្នកដទៃ រួចស្រែកថាខ្លួនជា កូនខ្លាមេ07 តើខ្លាមានសិទ្ធប្រព្រឹត្តអំពើមិនគួរគប្បីដល់សង្គមបែបនេះដែរ???? បើកូនខ្លា 07 ខ្លាំងពិតប្រាកដមែនព្រំដែនកម្ពុជាថៃរងចាំប្អូនជួយកសាងលានរដ្ឋាន

Photos from Dom Neung's post 07/27/2026

ក្រុមបាល់ទះកម្ពុជា នាំពាន និងមេដាយមាសប្រវត្តិសាស្ដ្រ SEA V.Cup មកដល់មាតុភូមិហើយ ដោយទទួលការស្វាគមន៍ដ៏កក់ក្ដៅពីឧបនាយករដ្ឋមន្ដ្រី ស សុខា

(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ។

ដំណើរមាតុភូមិនិវត្តន៍ អមជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រនេះ ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងនោះក៏មានវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា និងប្រជាពលរដ្ឋជាច្រើនផងដែរ។

សូមរំឮកថា ក្រុមបាល់ទះបុរសកម្ពុជា បានធ្វើមហាជន ទាំងក្នុង និងក្រៅប្រទេស មានការភ្ញាក់ផ្អើល ក្រោយចំណាយពេលត្រឹម ២រដូវកាល ដើម្បីក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 ជើងទី១ នៅប្រទេសហ្វីលីពីន ក្រោយទម្លាក់ក្រុមថៃ ក្នុងលទ្ធផល ៣-១សិត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកការប្រកួតជើងទី២ នៃពានរង្វាន់ប្រចាំតំបន់ដដែល នៅឥណ្ឌូនេស៊ី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤។

បន្ទាប់ពីធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ ដើម្បីអបអរសាទរក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលខំប្រឹងរហូតដណ្ដើមបានសមិទ្ធផលប្រវត្តិសាស្ដ្រជូនជាតិ ក៏នឹងមានការរៀបចំពិធីដង្ហែរពានរង្វាន់ SEA V.Cup 2026 ជើងទី១ ដោយចេញដំណើរពីព្រលា ឆ្លងកាត់មហាវិថី និងទីតាំងសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ មុនឆ្ពោះទៅបញ្ចប់នៅជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា (ស្ថិតបរិវេណហ្គ្រេនភ្នំពេញ)ផងដែរ៕

Want your business to be the top-listed Media Company in Chicago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Chicago
Chicago, IL
60616