Chun Chanboth-RFA

Chun Chanboth-RFA

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chun Chanboth-RFA, Journalist, 2025 M Street NW, Washington D.C., DC.

10/01/2026

មាតិកាព័ត៌មានយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦
១. លោកហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យទៅទារសំណងពីយោធាថៃ ដែលធ្វើឱ្យខូចខាតផ្ទះសម្បែង ក្នុងពេលសង្គ្រាម
២. អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas H. Andrews ព្រមានថា កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាសិទ្ធិមនុស្ស និងនយោបាយសំខាន់ៗ
៣. អតីតអ្នកជំរំចាស់ និងទាហាន ស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃករណីចោទប្រកាន់ពលរដ្ឋខ្មែរថាបានរស់នៅក្នុងទឹកដីថៃ តាំងពីសម័យសង្គ្រាមស៊ីវិល
៤. បទសម្ភាសន៍ជាមួយអ្នកជំនាញថា តើសេដ្ឋកិច្ចកម្ពុជាកំពុងបង្កហានិភ័យអ្វីខ្លះដល់ជីវភាពពលរដ្ឋខ្មែរ….រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

09/30/2026

មាតិកាព័ត៌មានយប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦
១. អាជ្ញាធរមិនទាន់ចាប់បានមេខ្លោងចិន ដែលផ្ទេរលុយជាង ២៥០លានដុល្លារចេញពីកម្ពុជាតាមរូបិយប័ណ្ណគ្រីបតូ
២. គ្រួសារអ្នកទោសមនសិការសោកសៅ ដោយសារមិនបានជួបជុំគ្នាក្នុងពេលបុណ្យភ្ជុំបិណ្ឌ
៣. កងទ័ពខ្មែរ បារម្ភពីការបាត់បង់ទឹកដីមួយផ្នែកនៅតំបន់ព្រំដែនស្រុកអន្លង់វែង
៤. បទសម្ភាសជាមួយព្រះភិក្ខុ ប៊ុត ប៊ុនតិញ អំពីការធ្វើទុក្ខបុកម្នេញលើពលរដ្ឋ និងអ្នកនយោបាយប្រឆាំងពីសំណាក់របបត្រកូលហ៊ុន អំឡុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

09/29/2026
09/29/2026

មាតិកាព័ត៌មានយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦
១. ពលរដ្ឋត្អូញត្អែរពីជីវភាពលំបាក ខណៈមន្ត្រីមូលដ្ឋានរងការចោទថា រើសអើងក្នុងការផ្ដល់ជំនួយ
២. លោក រ៉ុង ឈុន ខកចិត្តដែលអយ្យការអមតុលាការក្រុងភ្នំពេញ មិនទទួលយកលិខិត ដែលលោកស្នើសុំទៅធ្វើបុណ្យភ្ជុំបិណ្ឌ នៅស្រុកកំណើត
៣. ក្រុមសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាល ពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន
៤. វេទិកាទូរទស្សន៍អាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាអំពី «កម្មវិធីជំនួយសាច់ប្រាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេង និងទំនិញ

09/28/2026

មាតិកាព័ត៌មានយប់ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦
១. ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋជាង៤ម៉ឺនគ្រួសារ និងផលដំណាំជិត៥ម៉ឺនហិតា ក្នុងខេត្តចំនួន១០
២. អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបឈ្មោះទ័ពខ្មោច មុនអនុវត្តគម្រោងកាតព្វកិច្ចយោធា
៣. យោធាថៃ បន្តសកម្មភាពឈ្លានពានតាមព្រំដែនកម្ពុជា ក្រោយមេដឹកនាំថៃអះអាងពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិការបស់ UN
៤. បទសម្ភាសន៍ជាមួយអតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក​ រ៉ុង ឈុន ជុំវិញករណីតុលាការមិនអនុញ្ញាតឲ្យលោកទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

09/25/2026

មាតិកាព័ត៌មានយប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦
១. តុលាការកំពូល បដិសេធសំណើរបស់ រ៉ុង ឈុន ដែលសុំទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត
២. មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជា នៅក្នុងវេទិកា UN ខណៈយោធាថៃកំពុងធ្វើសកម្មភាពឈ្លានពានកម្ពុជានៅតាមព្រំដែន
៣. តុលាការអូស្ត្រាលី ចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ពីបទរំលោភបំពានផ្លូវភេទលើអនីតិជននៅឆ្នេរសមុទ្រក្រុងម៉ែលប៊ន
៤. លោក ជុន ច័ន្ទបុត្រ នឹងឡើងមករាយការណ៍ផ្ទាល់ជុំវិញរឿងថា តើសម្ពាធពី​ប្រទេសមហាអំណាចអាចធ្វើឱ្យប្រទេសផ្សេងទៀតបោះបង់ចោលតុលាការព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែរឬទេ? ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

09/24/2026

មាតិកាព័ត៌មានយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦
១. អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថាជាអ្នកដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ
២. តុលាការ ផ្តន្ទាទោសសកម្មជនបក្សប្រឆាំង និងអ្នករិះគន់ចំនួន៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៧ឆ្នាំ
៣. រដ្ឋាភិបាលក្រុងភ្នំពេញ និងដៃគូអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍រួម១១ចំណុចដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ
៤. លោក ថា ថៃ ឡើងរាយការណ៍អំពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

09/23/2026

មាតិកាព័ត៌មានយប់ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦
១. លោក ហ៊ុន ម៉ាណែត ប្រកាសថា ទឹកដីកម្ពុជា លែងក្លាយជាទីជម្រករបស់ឧក្រិដ្ឋជនឆបោក ខណៈអ្នកឃ្លាំមើល ជំរុញឲ្យស៊ើបអង្កេតលើមេខ្លោងធំៗ​និងអ្នកមានអំណាចមួយចំនួន
២. សហរដ្ឋអាមេរិក និងអន្តរជាតិជំរុញឱ្យកម្ពុជាបង្កើនការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន
៣. អតិថិជន ទាមទារឱ្យលោក ឡេង ណាវ៉ាត្រា បង្ហាញប្រភពហិរញ្ញវត្តុឱ្យ ច្បាស់ ដើម្បីបញ្ចប់គម្រោង ៦អា
៤. បទសម្ភាសជាមួយ​អ្នក​ជំនាញជុំ​វិញ​រឿង​ថា តើ​កម្ពុជា​ពិត​ជា​អាច​​ផ្ដល់​មេរៀនដល់​អន្តរជាតិ​ក្នុង​ការ​​ប្រឆាំង​ការ​ឆបោក​អនឡាញ​មែន ឬ​ក៏យ៉ាងណា? ... រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។

09/22/2026

មាតិកាព័ត៌មានយប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦
១. លោក រ៉ុង ឈុន ស្នើសុំការអនុញ្ញាតពីតុលាការកំពូល ដើម្បីទៅចូលរួមបុណ្យភ្ជុំបិណ្ឌ​​នៅឯស្រុកកំណើត
២. អ្នកវិភាគថា ការបង្ហាញទីតាំងឆបោកដល់អ្នកសារព័ត៌មាន មិនទាន់បង្ហាញពីឆន្ទៈគ្រប់គ្រាន់ដើម្បីបញ្ចប់បណ្តាញឧក្រិដ្ឋកម្មឆបោក
៣. សហរដ្ឋអាមេរិក រឹតបន្តឹងទិដ្ឋាការបុគ្គល ៣២នាក់ភាគច្រើនជាប់ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group)
៤. វេទិកាអ្នកស្តាប់ក្រោមប្រធានបទ''តើការទាមទារប្រាក់ឈ្នួល ២៥០ ដុល្លារសម្រាប់កម្មករវិស័យកាត់ដេរ ជាតម្រូវការរស់ឬជាជាការដេញវិនិយោគិន?

09/22/2026

មាតិកាព័ត៌មានយប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦
១. លោក ​​​រ៉ុង ឈុន ​​​ស្នើ​សុំ​​​ការអនុញ្ញាតពីតុលាការ​កំពូល ​ដើម្បីទៅ​ចូល​រួម​បុណ្យ​ភ្ជុំបិណ្ឌ​​នៅ​​​ឯ​​​ស្រុក​កំណើត
២. អ្នកវិភាគថា ការបង្ហាញទីតាំងឆបោកដល់អ្នកសារព័ត៌មាន មិនទាន់បង្ហាញពីឆន្ទៈគ្រប់គ្រាន់ដើម្បីបញ្ចប់បណ្តាញឧក្រិដ្ឋកម្មឆបោក
៣. សហរដ្ឋអាមេរិក រឹតបន្តឹងទិដ្ឋាការបុគ្គល ៣២នាក់ភាគច្រើនជាប់ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group)
៤. វេទិកាអ្នកស្តាប់ក្រោមប្រធានបទ''តើការទាមទារប្រាក់ឈ្នួល ២៥០ ដុល្លារសម្រាប់កម្មករវិស័យកាត់ដេរ ជាតម្រូវការរស់ឬជាជាការដេញវិនិយោគិន?'' ..រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Want your public figure to be the top-listed Public Figure in Washington D.C.?
Click here to claim your Sponsored Listing.

Category

Telephone

Address

2025 M Street NW
Washington D.C., DC
20036

Alerts

Be the first to know and let us send you an email when Chun Chanboth-RFA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Washington D.C..