MerlNote
We are here to share what we know, and learn from what you know.
16/06/2026
ប្រាកដណាស់ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ អ្នកនឹងទទួលបានក្រដាសមួយសន្លឹកដែលមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់អ្នកនៅលើក្រដាសមួយសន្លឹក ហើយក្រដាសមួយសន្លឹកនេះក៏ធ្វើឱ្យក្រុមគ្រួសារ ជាពិសេសឳពុកម្ដាយរបស់អ្នកមានមោទកភាពចំពោះអ្នក ក៏ដូចជាមានមោទកភាពចំពោះពួកគាត់ដែលពួកគាត់បានបំពេញតួនាទីឳពុកម្ដាយដ៏ល្អសម្រាប់អ្នក។ វាជាក្រដាសមួយសន្លឹក ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាន ហើយក៏មានអ្នកតូចចិត្តនឹងវាសនាដែលខ្លួនគ្មានឱកាសដូចគេ។
សម្រាប់កូនអ្នកមានធនធាន មានអំណាច ក្រដាសមួយសន្លឹកនេះប្រហែលជាមិនសូវជាមានតម្លៃ ប៉ុន្ដែសម្រាប់មនុស្សទូទៅ ជាពិសេសអ្នកមកពីគ្រួសារខ្វះខាត វាបានបញ្ជាក់ពីការខិតខំប្រឹងប្រែងតស៊ូមិនបោះបង់រយៈពេលជាច្រើនឆ្នាំ។ មានឳពុកម្ដាយ បងប្រុសបងស្រីជាច្រើនដែលបានលះបង់ក្ដីសុខផ្ទាល់ខ្លួន ខិតខំធ្វើការរកស៊ីមិនខ្វល់ពីសុខភាព មានហ៊ានហូបចុកតាមចិត្ដចង់ មិនហ៊ានសម្រាកពេលនឿយហត់ និងមិនហ៊ានឈប់ពេលឈឺ គឺដើម្បីសមាជិកគ្រួសារអាចទទួលបានក្រដាសបញ្ជាក់មួយសន្លឹកដែលសង្គមទទួលស្គាល់ ហើយស្ថាប័ននិងក្រុមហ៊ុននានាសួររកពេលដាក់ពាក្យធ្វើការ។
ប្រាកដណាស់សញ្ញាបត្រមិនបានបញ្ជាក់ពីចរិកលក្ខណៈ ចរិយាមាយាទ និងសមត្ថភាពរកលុយនោះទេ តែសញ្ញាបត្របានបញ្ជាក់នូវការទទួលខុសត្រូវ ការតាំងចិត្ត ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ដែលមិនបោះបង់រហូតត្រូវបានស្ថាប័នអប់រំមួយទទួលស្គាល់ជាផ្លូវការ។ នៅពេលដែលការអប់រំមិនត្រូវបានឱ្យតម្លៃ តើសង្គមមួយអាចឈានទៅមុខបានឆ្ងាយប៉ុណ្ណា? នៅសង្គមចិនដែលឆ្លងកាត់សង្គ្រាមបំផ្លិចបំផ្លាញរាប់មិនអស់តាំងពីសម័យបុរាណ ហើយត្រូវបរទេសពុះជ្រៀកហែកហួរចែកគ្នាគៀបសង្កត់អស់ពេលមួយរយឆ្នាំ តែនៅតែអាចថែរក្សាមរតកវប្បធម៌ ប្រពៃណី ហើយថែមទាំងអាចងើបឡើងវិញក្នុងពេលដ័លឿនក្លាយជាមហាអំណាច នោះក៏ដោយសារការឱ្យតម្លៃលើការសិក្សា ដែលរហូតមកដល់ពេលនេះសង្គមចិននៅតែឱ្យតម្លៃលើឃ្លាមួយថា “ការសិក្សាអាចផ្លាស់ប្ដូរជោគវាសនាបាន”។
06/06/2026
ក្នុងស្ថានភាពការធ្វើសង្គ្រាមកំពុងរីកសាយភាពនៅទូទាំងពិភពលោក បើសិនសង្គ្រាមកម្ពុជាថៃកើតឡើងលើកទី៣ តើស្ថានការណ៍នឹងទៅជាបែបណា?
សេណារីយោទី១ សង្គ្រាមពេញទំហឹង៖ សង្គ្រាមផ្លូវគោក អាកាស និងផ្លូវទឹក។ ក្នុងជម្លោះឆ្នាំ២០០៨ ដល់ ២០១១ ការផ្ទុះអាវុធទាំងទ្រង់ទ្រាយតូចនិងធំ សុទ្ធតែផ្ទុះនៅតាមទីតាំងមួយចំនួនតែប៉ុណ្ណោះដូចជាតំបន់ប្រាសាទព្រះវិហារ វាលឥទ្រ្ទី ប្រាសាទតាមាន់ ប្រាសាទតាក្របី ហើយសង្គ្រាម៥ថ្ងៃនៅឆ្នាំ២០២៥ ក៏ប្រយុទ្ធគ្នានៅទីតាំងមួយចំនួនដូចគ្នា។ ប៉ុន្ដែនៅសង្គ្រាម ២១ថ្ងៃ នៅឆ្នាំ២០២៥ បានក្លាយជាសង្គ្រាមនៅតាមបន្ទាត់ព្រំដែនទីគោកទាំងអស់រវាងប្រទេសទាំងពីរ។ ប្រសិនបើផ្ទុះសង្គ្រាមម្ដងទៀតនៅឆ្នាំ២០២៦ ប្រាកដណាស់សង្គ្រាមនឹងអាចពង្រីកទៅដល់សង្គ្រាមជើងទឹកបន្ថែមទៀត ព្រោះក្រោយសៀមបានលុបចោល MOU ឆ្នាំ២០០១ ដោយឯកតោភាគីហើយ បញ្ហាព្រំដែនទឹកត្រួតសុីគ្នាបានក្លាយជាការប្រទាញប្រទង់រវាងប្រទេសទាំងពីរ ជាពិសេសបានក្លាយជាបញ្ហាចោទសម្រាប់អ្នកនយោបាយសៀម ក្រោយកម្ពុជាជ្រើសយកការផ្សះផ្សារដោយចាប់បង្ខំក្រោមយន្ដការអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS។ គួររំលឹកដែរ កំឡុងពេលសង្គ្រាម ២១ថ្ងៃ សៀមក៏បានកម្ញើញសាច់ដុំទ័ពជើងទឹករបស់ខ្លួន ដោយប្រើនាវាចម្បាំងបាញ់គ្រាប់ពិតក្នុងដែនសមុទ្ររបស់ខ្លួនដែលនៅកៀកក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលធ្វើឱ្យពលរដ្ឋខ្មែរបង្ខំចិត្តជម្លាសខ្លួនទាំងយប់។
សេណារីយោទី២ សង្គ្រាមរ៉ាំរ៉ៃអូសបន្លាយ៖ វាយគ្នាដោយមិនដឹងឈប់ពេលណា ទោះបីទាហានថៃមានសព្វាវុធច្រើន និងទំនើបជាងកម្ពុជា តែការបាញ់គ្នាទោះខ្លាំងប៉ុណ្ណាក៏មិនអាចរុលថ្មើរជើងបានឆ្ងាយនោះដែរ ព្រោះការប្រយុទ្ធថ្មើរជើងត្រូវការយុទ្ធសាស្រ្ដ និងស្គាល់ភូមិសាស្រ្ដខ្លាំង ជាពិសេសនោះគឺការតស៊ូ អត់ធ្មត់ និងស្មារតីប្រយុទ្ធរបស់កងទ័ព។ ប្រាកដណាស់ បើសិនរុលចូលជ្រៅ ប្រាកដជាមានការវាយបកខ្លាំងក្នុងទីតាំងយុទ្ធសាស្រ្ដណាមួយដែលនឹងបង្កឱ្យមានការខាតបង់យ៉ាងខ្លាំងកើតឡើង។ កងទ័ពកម្ពុជាប្រាកដជាតស៊ូដោយធន្ទខ្លាំងក្លាការពារទឹកដី ហើយប្រជាជនដែលជាកម្លាំងជាតិនិយម សាមគ្គីជាតិ និងការពារជាតិក៏អាចនឹងតស៊ូការពារផ្ទះសំបែងរបស់ខ្លួនដែរ។ ប្រសិនមិនអាចរុលចូលបាន គឺមានវាយទៅវាយមក ប្រទាញប្រទង់កាន់កាប់ទីតាំងឈរជើងទៅមករហូតមានស្ថានការណ៍ធំណាមួយកើតឡើង ជាពិសេសការផ្លាស់ប្ដូររបត់នយោបាយណាមួយកើតឡើង។
សេណារីយោទី៣ បន្ដវាយកំដស្ថានការណ៍៖ ហេតុអី? ព្រោះប្រទេសដែលផលិត និងផ្គត់ផ្គង់សព្វាវុធកំពុងជាប់ដៃធ្វើសង្គ្រាម ដូច្នេះការផ្គត់ផ្គង់សព្វាវុធប្រាកដជាយឺតយ៉ាវ ឬត្រូវអាក់ខាន ជាពិសេសខាងទាហានថៃដែលប្រើប្រាស់សព្វាវុធពីអាមេរិក និងអ៊ីស្រាអែល ជាក់ស្ដែងគ្រាប់ដែលទំលាក់ពីយន្ដហោះចម្បាំង f-16 កាលពីការប្រយុទ្ធលើកទី១ ចំផ្ទុះខ្ទមប្រក់ស្លឹកតែមិនផ្ទុះនោះ មានលេខកូខដែលបញ្ជាក់ថាផលិតនៅអ៊ីស្រាអែល។ ដូច្នេះក្នុងពេលដែលអ៊ីស្រាអ៊ែលកំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមលំហរអាកាសបែបនេះជាមួយអុីរ៉ង់ និងសង្គ្រាមផ្ទាល់ដែលកំពុងរុលជ្រៅក្នុងទឹកដីភាគខាងត្បូងរបស់លីបង់នោះ តើអ៊ីស្រាអ៊ែលគួរផ្គង់ផ្គង់សព្វាវុធឱ្យប្រទេសដ៏ទៃ ឬទុកបំរុងប្រើខ្លួនឯង? ប្រាកដណាស់គឺបន្ថយការផ្គត់ផ្គង់ ឬត្រូវផ្អាកការផ្គត់ផ្គង់។ បើមិនអាចបញ្ឈប់ មានតែបន្ដវាយ វាយតាមបែបសន្សំៗ ដូចអ្នកធ្វើការចាយលុយដូចសេដ្ឋីនៅដើមខែ ហើយចាយសន្សំនៅចុងខែ រង់ចាំបើកប្រាក់ខែ។ លើសពីនោះទៅទៀត សង្គ្រាមនៅមជ្ឈឹមបូពាកំពុងអង្រួនតម្លៃថាមពលនៅលើពីភពលោក ដូច្នេះមិនថាស៊ីវិល ឬទាហានទេការផ្គត់ផ្គង់ប្រេងគឺស្ថិតក្នុងភាពមិនច្បាស់លាស់ និងត្រូវចំណាយច្រើន។ មិនថារថក្រោះ រថពាសដែក ឬយន្ដហោះចម្បាំងសុទ្ធតែត្រូវការចំណាយច្រើនលើសលប់ក្នុងប្រតិបត្ដិការយោធា។ និយាយឱ្យងាយយល់រថក្រោះ ឬរថពាសដែកសុទ្ធតែមានទំម្ងន់ធ្ងន់ខ្លាំងមិនអាចប្រើម៉ាស៊ីនឡាន ៤ម៉ាស៊ីន ឬហាយប្រ៊ីតដូចអាប្រូសបាននោះទេ យ៉ាងហ៊ោចណាស់ក៏ត្រូវការម៉ាស៊ុត ៨ម៉ាស៊ីនដែរទើបអាចអ៊ូសរួច។
សេណារីយោទី៤ សង្គ្រាមវាយយកទឹកមាត់ចចារ៖ ក្រោយមានបទឈប់បាញ់លើកទី២ ទាហានចោរនៅតែដើរជាន់មីន ហើយការផ្ទុះអាវុធរប៉េះរប៉ោះនៅតែមាន ជាពិសេសគឺការផ្ទុះអាវុធពេលក្រុមសង្កេតការអាស៊ាន (AOT) កំពុងចុះពិនិត្យស្ថានការណ៍ជាកស្ដែង តែភាពតានតឹងរវាងកងទ័ពទាំងពីរមិនបានឡើងកម្ដៅនោះទេ។ ចុះហេតុអ្វីភាពតានតឹងស្រាប់តែកើនឡើងភ្លាមៗក្រោយសម្ដេចធិបតីប្រកាសដោះស្រាយបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាតាមរយៈយន្ដការណ៍ចាប់បង្ខំ UNCLOS របស់អង្គការសហប្រជាជាតិ? សៀមខ្លួនឯងដឹងច្បាស់ណាស់ថាកម្ពុជាមានប្រៀបលើសមរភូមិច្បាប់ ព្រោះកម្ពុជាផ្អែកលើឯកសារបន្សល់ទុកដោយបារាំងដែលបានផ្ដល់សត្យាប័នរួចរាល់។ ម្យ៉ាងការចាញ់ក្ដីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ និងការប្រកាសសាលក្រមឡើងវិញនៅឆ្នាំ២០១៣ បានបញ្ជាក់យ៉ាងច្បាស់ថាសៀមបានចាញ់កម្ពុជាក្នុងសមរភូមិច្បាប់យូរណាស់មកហើយ ដែលជាមូលហេតុដែលសៀមតែងបដិសេដរាល់យន្ដការណ៍ច្បាប់អន្ដរជាតិ និងការផ្សះផ្សារដោយភាគីទីបី។ ដូច្នេះដើម្បីមានឧបករណ៍ចរចារជាជាងផ្សះផ្សារតាមផ្លូវច្បាប់ និយាយឱ្យងាយយល់គឺមានទឹកមាត់ប្រៃក្នុងការចរចារ គឺមានតែព្យាយាមបំពានកាន់កាប់ទឹកដីកម្ពុជា ឬវាយកាន់កាប់ទីតាំងបន្ថែមដើម្បីធ្វើបាបប្រជាជន ហើយជាសម្ពាធសម្រាប់រាជរដ្ឋាភិបាលក្រុងភ្នំពេញ។
បើមានផ្ទុះសង្គ្រាមម្ដងទៀត តើវានឹងចប់នៅពេលណា? ហើយមួយណាជាសង្គ្រាមចុងក្រោយ?
បើយើងងាកមកមើលស្ថានការណ៍បច្ចុប្បន្ននៅមជ្ឈឹមបូពាដែលកំពុងផ្ទុះសង្គ្រាមរាលដាលកាន់តែខ្លាំងទៅៗ សបញ្ជាក់យ៉ាងច្បាស់ថាច្បាប់អន្ដរជាតិ ឬភាពខុសត្រូវ ប្រៀបបាននឹងទៀតហើយ។ ដូច្នេះសង្គ្រាមដែលផ្ទុះហើយ មិនថានៅទីណាក៏ដោយគឺមិនងាយនឹងបញ្ឈប់ដោយងាយនោះទេ និយាយាឱ្យងាយយល់ថា អាមេរិកដែលជាមេបង្កើត ក្រុមប្រឹក្សាសន្ដិភាព បានរួមដៃជាមួយអ៊ីស្រាអែលចាប់ផ្ដើមសង្គ្រាមដ៏ខ្លាំងខ្លាបំផុតមួយក្នុងតំបន់ទៅហើយ តើនរណាជាអ្នកចេញមករកសន្ដិភាពទៀត? មុនពេលទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅជួបជាមួយលោកប្រធានាធិបតី សុី ស៊ីងពីង រដ្ឋាភិបាលទីឹក្រុងប៉េកាំងស្ទើរតែមិនបញ្ចេញមតិអ្វីទាំងអស់លើសង្គ្រាមនៅតំបន់មជ្ឍឹមបូព៌ា។ លើសពីនេះទៅទៀត គឺការកើតឡើងកម្ដៅប្រឈមនឹងការប្រើប្រាស់កម្លាំងនៅតំបន់ជាច្រើនទៀតក្នុងពិភពដូចជាអាសុីខាងកើត ជម្លោះព្រំដែនរវាងឥណ្ឌាជាមួយនេប៉ាល់ វិបត្ដិនៅគុយបារ សង្គ្រាមអ៊ុយក្រែន ជាដើម។ល។ អ្វីដែរគួរឱ្យចាប់អារម្មណ៍នោះគឺក្រោយទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក និងរុស្សី នៅចិន អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ចេញវីដេអូរបស់អតីតប្រធានាធិបតី តេង សុីវភីង ដែលបានថ្លែងសុន្ទរកថាជាលើកដំបូងនៅអង្គការសហប្រជាជាតិបន្ទាប់ពីបានកៅអីអង្គការសហប្រជាជាតិពីកោះតៃវ៉ាន់វិញ ដោយបញ្ជាក់ពីជំហររបស់ចិនថា ខ្លួនមិនធ្លាប់ ហើយក៏មិនចង់ជំនួសតំណែងជាបងធំរបស់អាមេរិកនោះទេ ដោយបន្ដរក្សាជំហររបស់ខ្លួនក្នុងការបង្កើតសហគមន៍វាសនារួមគ្នាក្នុងឆាកអន្ដរជាតិ។
គេបង្អាប់កាន់តែខ្លាំង ខំប្រឹងឱ្យកាន់តែជោគជ័យ
ពិតណាស់! យើងឈឺ
អនាគតរបស់ប្រទេសជាតិ គឺភ្ជាប់ជាមួយអនាគតរបស់យុវជន
ជម្រើសតែមួយគត់ គឺខាំស្មៅនៅជាមួយប្រជាពលរដ្ឋ
🚨 ទូរទស្សន៍ជាតិរបស់អុីរ៉ង់បញ្ចេញវីដេអូរបស់កងទ័ពជើងទឹកអុីរ៉ង់ចាប់យកនាវាដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz
កងឆ្មាំងបដិវត្ដន៍អុីរ៉ង់បានចាប់យកនាវាចំនួន២គ្រឿង ដែលមានឈ្មោះ MSC Francesca ក្រោមទង់ជាតិប៉ាណាម៉ា និងមួយគ្រឿងទៀតឈ្មោះ Epaminondas ក្រោមទង់ជាតិលីប៊ឺរា ដែលធ្វើដំណើរនៅច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាត បញ្ជូនទៅដែនទឹករបស់អុីរ៉ង់។
23/04/2026
ព្រះអង្គម្ចាស់ រ៉េសា ប៉ាឡាវី (Reza Pahlavi) រាជទាយាទនៃរាជវង្សអុីរ៉ង់ ត្រូវបានសកម្មជនជនជាតិអុីរ៉ង់គប់ទឹកប៉េងបោះទៅលើលោក មុនឡើងធ្វើសន្និសីតកាសែតនៅទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់។
Category
Website
Address
VealVong, 7makara
Phnom Penh
12352
Alerts
Be the first to know and let us send you an email when MerlNote posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.