VP.Start

VP.Start

Share

Innovation Through Technology

05/08/2026

នវានុវត្តន៍បាននាំមកនូវការបង្កើតបច្ចេកវិទ្យា Smart Grid ព្រមទាំងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះពីសំណាក់អតិថិជន។ អតិថិជនតែងតែជឿទុកចិត្តមកលើក្រុមការងារវិស្វករជំនាញរបស់ VP.Start ទាំងការប្រឹក្សាយោបល់ និងការងារដំឡើង DRC IoT Devices ភ្ជាប់ទៅកាន់បរិក្ខារអគ្គិសនីនៅលើបណ្តាញ។

គម្រោងធ្វើទំនើបកម្មឌីជីថលប្រចាំឆ្នាំជាមួយអគ្គិសនីកម្ពុជា (EDC) នៅខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ វិស្វកររបស់ VP.Start បានចុះត្រួតពិនិត្យរាល់បច្ចេកទេសដំឡើង ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ DRC បានយូរអង្វែង និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ ទាំងផ្នែកសោភណភាព និងសុវត្ថិភាពការងារ។

Innovation drives Smart Grid technology and strengthens customer trust in its implementation. Clients depend on VP.Start’s skilled engineers for expert advisory services and seamless installation of DRC IoT devices across the electrical grid.

VP.Start have successfully wrapped up our annual digital modernization project with EDC in Preah Sihanouk Province. Our engineers rigorously inspected all installation processes to guarantee long-term DRC IoT device performance, compliance with strict technical standards, visual neatness, and site safety.

04/08/2026

នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើប ពិភពលោកកំពុងផ្លាស់ប្តូរ និងវិវត្តឥតឈប់ឈរ តាមរយៈរបកគំហើញបច្ចេកវិទ្យាថ្មីៗ ដែលចូលមកសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សឱ្យកាន់តែងាយស្រួល និងរួមចំណែកកាត់បន្ថយការភាយឧស្ម័នទៅក្នុងបរិយាកាស។

ចូលរួមជាមួយសិក្ខាសាលា The SIMA Journey ដើម្បីស្វែងយល់ពីរបៀបដែលបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងផ្លាស់ប្តូរវិស័យថាមពល និងរបៀបដែលនវានុវត្តន៍ជួយជម្រុញការបង្កើតបណ្តាញអគ្គិសនីវៃឆ្លាត សម្រាប់ថាមពលស្អាតនាថ្ងៃអនាគត។

ចុះឈ្មោះតាមរយៈតំណសុវត្ថិភាពខាងក្រោម៖
https://sima.vpstart.com/event/69/register

In the era of modern technology, the world is constantly changing and evolving through new technological breakthroughs that are making our daily lives easier and more efficient and help reduce greenhouse gas emissions.

Join The SIMA Journey to explore how the Fourth Industrial Revolution is transforming the energy sector and how innovation can help build smarter grids and pave the way for a cleaner, more sustainable energy future.

Register by link below:
https://sima.vpstart.com/event/69/register

04/08/2026

“Tech innovation can only come from within ourselves. No one can give it to us.”

- Phally

03/08/2026

តើ Innovation Through Technology ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបែបណាខ្លះ?

តស់! ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

How does Innovation Through Technology contribute to address climate change?

Let's watch the video below.

Photos from VP.Start's post 02/08/2026

ដើម្បីធ្វើឱ្យប្រព័ន្ធអគ្គិសនីវិវត្តទៅជា Eco-Sustainability System មិនមែនត្រឹមតែត្រូវការបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការការចូលរួមពីវិស្វករជំនាញក្នុងការផ្តល់សេវាកម្មថែទាំ និងផ្តល់ការប្រឹក្សាបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មអាចកំណត់បានថា តើផ្នែកណាខ្លះនៃបណ្តាញអគ្គិសនីដែលត្រូវការធ្វើទំនើបកម្ម ឬធ្វើបច្ចុប្បន្នភាព។

វិស្វកររបស់អគ្គិសនីកម្ពុជា និងវិស្វកររបស់ VP.Start បានចុះត្រួតពិនិត្យគម្រោងប្រចាំឆ្នាំស្តីពីការដំឡើង Smart Grid IoT Devices និងប្រព័ន្ធគ្រប់គ្រង Smart Grid នៅខេត្តកំពត ដោយបានបញ្ចប់ដោយជោគជ័យ និងធានាថាការដំឡើងទាំងអស់ត្រូវបានអនុវត្តត្រឹមត្រូវតាមស្តង់ដារ និងលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់។

To transform an electrical system into an Eco-Sustainability System, it does not require only advanced technologies. It also requires the involvement of professional engineers who provide maintenance services and technical consultations to help business owners identify which parts of their electrical networks require modernization or upgrading.

Engineers from Electricity of Cambodia (EDC) and VP.Start successfully conducted an annual project inspection for the installation of Smart Grid IoT Devices and the Smart Grid Management System in Kampot Province. The inspection ensured that all installations were properly implemented in accordance with the defined standards and technical requirements.

Photos from VP.Start's post 02/08/2026

ការធ្វើទំនើបកម្មឌីជីថលសម្រាប់ប្រព័ន្ធអគ្គិសនីនៅតែបន្តជាប្រចាំ ដោយវិស្វកររបស់ VP.Start បានបន្តដំឡើង DRC-015 នៅតាមទីតាំងជាច្រើនជូនអគ្គិសនីកម្ពុជា ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងតាមដានប្រព័ន្ធចែកចាយតង់ស្យុងទាបឱ្យកាន់តែមានប្រសិទ្ធភាព ស្ថិរភាព និងភាពជឿជាក់ខ្ពស់។

ការរីកចម្រើននេះបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងបណ្ដាញអគ្គិសនីបែបឌីជីថល តាមរយៈបច្ចេកវិទ្យា Smart Grid របស់ VP.Start ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយបញ្ហាប្រឈមក្នុងការគ្រប់គ្រងបណ្ដាញ និងចូលរួមធានាគុណភាពថាមពលសម្រាប់អ្នកប្រើប្រាស់ប្រកបដោយចីរភាព។

Digital modernization of the electricity system continues, with VP.Start engineers installing DRC-015 at multiple locations for EDC to support the management and monitoring of the low-voltage distribution system, ensuring greater efficiency, stability, and reliability.

This progress demonstrates the shift toward digital grid management through VP.Start's Smart Grid technology, which plays a key role in improving operational efficiency, reducing grid management challenges, and ensuring sustainable power quality for consumers.

01/08/2026

ហេតុអ្វីបានជា នវានុវត្តន៍និងបច្ចេកវិទ្យា មានសារៈសំខាន់សម្រាប់អនាគតបៃតង?
ដើម្បីជ្រាប់កាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

Why is Innovation through Technology a core pillar of a greenable future?
To learn more, watch the video below!

01/08/2026

“តើយើងនៅកន្លែងណា និងត្រូវធ្វើអ្វីខ្លះនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤?”
ដើម្បីជ្រាបកាន់តែច្បាស់ កុំភ្លេចចុះឈ្មោះចូលរួមក្នុងកម្មវិធី “The SIMA Journey” ដែលនឹងប្រព្រឹត្តជារៀងរាល់ថ្ងៃសុក្រ ជាមួយនឹងការចែករំលែកពីនវានុវត្តន៍ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យា។

ចួបគ្នានៅ VP.Start Sen Sok Valley Campus ទាំងអស់គ្នា!

“Where Do We Fit in the Fourth Industrial Revolution?”
To find out more, don't forget to register for 'The SIMA Journey' program, happening every Friday, featuring insights on the latest innovations and advancements in the tech sector.

See you all at the VP.Start Sen Sok Valley Campus!

Photos from VP.Start's post 31/07/2026

VP.Start បានរៀបចំសិក្ខាសាលាបង្ហាញអំពីការវិវត្តថ្មីៗនៃប្រព័ន្ធ LMS ជូនដល់អគ្គិសនីកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ LMS ជាពិសេសគឺការធ្វើបច្ចុប្បន្នភាពមុខងារថ្មីៗ ដែលជួយពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការតាមដាន និងការវិភាគទិន្នន័យបណ្តាញអគ្គិសនី ឱ្យកាន់តែវៃឆ្លាត ទំនើប និងមានប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែង ប្រព័ន្ធ LMS បានពង្រីកវិសាលភាពក្នុងការគ្រប់គ្រង និងទាញយកទិន្នន័យបានច្រើនប្រភពយ៉ាងសម្បូរបែប រួមមាន៖ LV Substation, OPS, PTT, Distribution និង PMT ។ ទិន្នន័យដែលប្រមូលបានទាំងនេះ ត្រូវបានយកមកវិភាគ និងបំប្លែងទៅជាព័ត៌មានដ៏មានតម្លៃ ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងផ្អែកលើទិន្នន័យជាក់ស្តែង (Data-Driven Decision Making)។

លើសពីនេះ VP.Start ក៏បានអភិវឌ្ឍដំណោះស្រាយ LMS Reporting Dashboard និង Web Smart Grid Data Analytics ដែលមានសមត្ថភាពវិភាគទិន្នន័យលំហូរថាមពលអគ្គិសនីជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ។ ដំណោះស្រាយនេះ ជួយឱ្យអ្នកគ្រប់គ្រងបណ្តាញអគ្គិសនី និងប្រតិបត្តិករ អាចក្តាប់បាននូវស្ថានភាពបណ្តាញអគ្គិសនីបានគ្រប់ជ្រុងជ្រោយ និងកំណត់បញ្ហាបានទាន់ពេលវេលា។

VP.Start organized a workshop to showcase the latest advancements of its LMS for EDC. The workshop was conducted to strengthen participants' understanding and enhance the effective use of the LMS, with a particular focus on newly introduced features that improve the management, monitoring, and analysis of power distribution network data, making operations smarter, more modern, and highly efficient.

In particular, the LMS has significantly expanded its capability to manage and collect data from a wide range of sources, including LV Substations, OPS, PTT, Distribution, and PMT. The data gathered from these systems is analyzed and transformed into valuable insights that support data-driven decision-making, enabling utilities to make smarter and more informed operational decisions based on real-time information.

Furthermore, VP.Start has developed the LMS Reporting Dashboard and Web Smart Grid Data Analytics, advanced solutions capable of analyzing power flow data on a daily, weekly, monthly, and yearly basis. These solutions provide electricity network managers and operators with a comprehensive view of grid performance, allowing them to identify issues promptly, monitor network conditions more effectively, and make proactive decisions to improve the reliability and efficiency of the power distribution system.

Photos from VP.Start's post 31/07/2026

កម្មវិធី The SIMA Journey បានជ្រើសរើសប្រធានបទ “Why Do We Need Renewable Energy Integration?” ដើម្បីចែករំលែកចំណេះដឹងអំពីការរួមបញ្ចូលថាមពលកកើតឡើងវិញ និងតួនាទីរបស់នវានុវត្តន៍បច្ចេកវិទ្យារបស់ VP.Start ក្នុងការកសាងប្រព័ន្ធអគ្គិសនីដែលមានប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាពសម្រាប់អនាគត។ ដោយថាមពលកកើតឡើងវិញមានប្រភពចម្រុះ ការរួមបញ្ចូលប្រភពថាមពលទាំងនោះចូលក្នុងបណ្ដាញអគ្គិសនី ត្រូវតែទាមទារបច្ចេកវិទ្យាវៃឆ្លាត ដើម្បីគ្រប់គ្រង តភ្ជាប់ និងចែកចាយថាមពលប្រកបដោយប្រសិទ្ធភាព ភាពជឿជាក់ និងនិរន្តរភាព។

The SIMA Journey selected the topic, "Why Do We Need Renewable Energy Integration?", to share knowledge on renewable energy integration and highlight the role of VP.Start's technological innovations in building an efficient, reliable, and sustainable power system for the future. As renewable energy is generated from diverse sources, integrating these energy resources into the electricity grid requires cutting-edge technologies that can efficiently manage, connect, and distribute power while ensuring reliability and long-term sustainability.

Want your university to be the top-listed University in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


29C Street 1003
Phnom Penh
120408

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00