COMFREL

COMFREL

Share

សូមតាមដាន COMFREL ដើម្បីទទួលបានព័ត៌មាន និងការពិភាក្សាអំពីការបោះឆ្នោត នយោបាយ និងព្រឹត្តិការណ៍ថ្មីៗ...

COMFREL has its origins in the Task Force on Cambodia, which came together to provide an independent, non-partisan domestic monitoring team for the May 1993 UNTAC elections and worked in close collaboration with the relevant international organizations throughout Cambodia in order to monitor the electoral process, before, during and after polling day. In 1995, a decision was made to establish COMFREL as a permanent election monitoring organization. In 1997, COMFREL registered with the Ministry of Interior and thereafter was recognized by the National Election Committee (NEC) as one of three organizations to be given priority in observing the 1998 National Assembly election.

23/09/2026

សំណើដំឡើងប្រាក់ឈ្នួល​កម្មករកាត់ដេរនៅ​ឆ្នាំ​២០២៧ ឱ្យដល់ ២៥០,៦៦ដុល្លាររបស់សហព័ន្ធសហជីព​នៅកម្ពុជា​​មានហេតុផលត្រឹមត្រូវ​ សមស្របសម្រាប់បរិបទសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ។ ​នេះ​​តាមសេចក្តីថ្លែងការណ៍របស់ អង្គការClean Clothes Campaign។ សម្រាប់បណ្តាញអង្គការក្រៅរដ្ឋាភិបាលមួយនេះ​ ​​​ប្រាក់ឈ្នួលកម្មករកាត់ដេរ​នៅកម្ពុជា​បច្ចុប្បន្នមានកម្រិតទាប និងមិនអាចឆ្លើយតបការចាយវាយប្រចាំថ្ងៃរបស់កម្មករនោះឡើយ។
ប្រភព RFI Khmer: https://rfi.my/D4Dv.g

23/09/2026

លទ្ធផលស្ទង់មតិថវិកាបើកចំហ ឬ Open Budget Survey (OBS) ឆ្នាំ២០២៥ បង្ហាញថា កម្ពុជាទទួលបានពិន្ទុត្រឹម ២លើ១០០ សម្រាប់ការចូលរួមរបស់សាធារណជនក្នុងដំណើរការរៀបចំថវិកា។ ការវាយតម្លៃនេះ ពិនិត្យលើកម្រិតដែលរដ្ឋាភិបាលផ្តល់ឱកាសជាផ្លូវការឱ្យសាធារណជនចូលរួមនៅគ្រប់ដំណាក់កាលនៃដំណើរការថវិកា រួមមានការរៀបចំថវិកាដោយស្ថាប័នប្រតិបត្តិ ការពិនិត្យ និងអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងការត្រួតពិនិត្យដោយស្ថាប័នសវនកម្មកំពូល។​
ប្រភព WMC: https://shorturl.at/KTl8X

23/09/2026

កម្ពុជាកំពុងរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅចំពោះមុខបណ្តាសហគមន៍អន្តរជាតិ លោក ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរជាថ្មីថា កម្ពុជាមិនមែនជាទីតាំងសម្រាប់ឲ្យឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកអនឡាញឡើយ។ តែទន្ទឹមនេះ លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា កម្ពុជាបានផុងខ្លួនទៅក្នុង​ឧក្រិដ្ឋកម្មឆបោកអនឡាញ ដោយសារតែកំណើនល្បែងអនឡាញ និងធុរជនដែលគ្មានភាពស្មោះត្រង់ចូលមកវិនិយោគនៅកម្ពុជា។
ប្រភព RFI Khmer: https://rfi.my/D4Pq.g

23/09/2026

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានដាក់ពាក្យសុំច្បាប់ទៅតុលាការកំពូលដើម្បីទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតក្នុងស្រុកស្អាងខេត្តកណ្តាលនាពេលខាងមុខ។ សូមរម្លឹកជូនថា លោក រ៉ុង ឈុន ដែលគេស្គាល់ជាអ្នករិះគន់មិនសំចៃមាត់លើបញ្ហាព្រំដែនត្រូវបានតុលាការកំពូលកាត់ទោសដាក់ក្នុងពន្ធនាគាររយៈពេល៤ឆ្នាំ ដោយព្យួរទោស និងហាមដើរចេញពីរង្វង់ទីក្រុងភ្នំពេញ។
ប្រភព RFI Khmer: https://rfi.my/D4Fb.g

23/09/2026

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដែល​ចុង​ក្រោយ​នេះ​ធ្វើឡើង​តាម​រយៈ​យក​ចម្លាក់​ព្រះពុទ្ធ​ស៊ីម៉ងត៍​មកដាក់​នៅ​ភូមិសាស្ត្រ​ស្រុក​អន្លង​វែង​ ដើម្បី​បង្កើត​ស្ថានភាពថ្មី។
ប្រភព ភ្នំពេញប៉ុស្តិ៍៖ https://postkhmer.com/national/news/953465

22/09/2026

ដំណើរការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌសម្រាប់ឆ្នាំ២០២៧
#វីដេអូខ្លីពីVoC #អាតធន់
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ការអប់រំពលរដ្ឋ
#ខុមហ្រ្វែល

22/09/2026

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន ប្រាប់អ្នកកាសែតថា ថៃបានត្រៀមរួចរាល់ដើម្បីតទល់ជាមួយកម្ពុជាលើបញ្ហាព្រំដែន បើសិនជាកម្ពុជាលើកយករឿងនេះទៅនិយាយនៅអង្គការសហប្រជាជាតិ។ លោក អនុធិន បាននិយាយដូចនេះ មុនពេលលោកធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ប្រភព RFI Khmer: https://rfi.my/D42v.g

22/09/2026

សហរដ្ឋអាម៉េរិកបានដាក់កម្រិតទិដ្ឋាការលើបុគ្គលចំនួន ៣២នាក់ ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំណត់គោលដៅលើជនជាតិអាម៉េរិក ដោយពួកគេភាគច្រើនមានទំនាក់ទំនងជាមួយព្រីនស៍គ្រុបដែលជា «បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន»។
ប្រភព Kiripost Khmer: https://shorturl.at/SoHyP

22/09/2026

តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ អះអាងថា យោធាតាមបណ្ដាកងឯកភាព បានស្នើឱ្យយកថវិកា១២ម៉ឺនរៀល ដែលជារបបហូបប្រចាំខែ របស់យោធិនម្នាក់ ទៅបែងចែកក្នុងអាហារប្រចាំថ្ងៃវិញ។ ដូច្នេះ គ្មានការកាត់ប្រាក់ខែរបស់កងទ័ពឡើយ។
ប្រភព Thmey Thmey: https://thmeythmey.com/detail/162703

22/09/2026

មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ 8Park គឺជាទីតាំងរបស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញដ៏ធំមួយប្រចាំស្រុកកំចាយមារ ខេត្តព្រៃវែង។ តែក្រោយពីមានការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅមក អតីតទីតាំងឆបោកដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១២០ហិកតាមួយនេះប្រែជាស្ងាត់ជ្រងំ លែងមានសកម្មភាពឆបោកទៀតឡើយ។ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានប្រាប់អ្នកកាសែត​នៅថ្ងៃទី២១ កញ្ញាថា អាជ្ញាធរបានដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីបង្ក្រាបទីតាំងឆបោកដ៏ធំមួយនេះពីកណ្តាប់ដៃគ្រប់គ្រងរបស់លោក អៀង សុខលីម និងជនជាតិចិន ២នាក់ ជាមនុស្សជំនិតរបស់លោក ចេន ហ្ស៊ី។
ប្រភព RFI Khmer: https://rfi.my/D48r.g

Telephone

Address


#80F, Street 210, Sangkat Teuk Laak 3, Khan Toul Kork
Phnom Penh
855

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Alerts

Be the first to know and let us send you an email when COMFREL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Phnom Penh.