We Are CPP

We Are CPP

Share

សន្តិភាព​ និងការអភិវឌ្ឍ!​ Peace and Development!

07/01/2026

អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា ( ១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។

រួមគ្នាថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើង។

អរគុណសន្តិភាព !

24/09/2025

🇰🇭 ថ្ងៃនេះ កាលពី ៣២ឆ្នាំមុន នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ ដែលជាច្បាប់កំពូល និងមូលដ្ឋានគ្រឹះនៃក្របខណ្ឌច្បាប់ក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រទេសកម្ពុជាយើងបានវិលត្រឡប់មកកាន់ «ព្រះរាជាណាចក្រកម្ពុជា» សារជាថ្មីឡើងវិញ ហើយមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលប្រកាន់យកនូវលទ្ធិរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស និងអាស្រ័យរដ្ឋធម្មនុញ្ញ ក្រោយពីបញ្ចប់សង្រ្គាមស៊ីវិល និងមានការបោះឆ្នោតដោយសេរីជាសកលលើកទី១ និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងវឌ្ឍនភាពនៅក្នុងសង្គមជាតិរហូតមកដល់សព្វថ្ងៃនេះ។

ការគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ គឺសំដៅកសាងនិងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅជានិរន្តរ៍។

22/09/2025

🇰🇭 អនុមោទនា បុណ្យភ្ជុំបិណ្ឌ ✨🙏🏻
ថ្ងៃចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥

សូមគោរពជូនពរមហាគ្រួសារខ្មែរ ធ្វើដំណើរទៅមកប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា និងសូមឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Website

Address


Svay Rieng Province
Svay Rieng

Alerts

Be the first to know and let us send you an email when We Are CPP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Svay Rieng.