Child Protection Unit

Child Protection Unit

Share

The CPU is an NGO initiative, working with the Cambodian National Police to protect children and hold perpetrators of child abuse accountable.

The Child Protection Unit - a joint initiative between CCF and the Cambodian National Police is working to bring child abusers to justice and protect those who cannot protect themselves. Crimes against children including homicide, sexual assault, child trafficking and all forms of abuse require a specialized and coordinated response from investigative and support agencies. The Child Protection Unit is a unique undertaking, partnering experienced Western police investigators with the Cambodian National Police to investigate the most egregious cases of child abuse that are often beyond the resources of local police departments.

Photos from Child Protection Unit's post 15/08/2026

[English below]

អង្គភាពការពារកុមារ (CPU) មានមោទនភាព ដែលបានបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិកម្ពុជាចំនួន ៦០ នាក់ ដែលត្រូវបានរៀបចំធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលជំនាញស៊ីជម្រៅនេះផ្តោតលើយុទ្ធសាស្ត្រជឿនលឿនក្នុងការស៊ើបអង្កេត និងការគ្រប់គ្រងបទល្មើសកម្រិតធ្ងន់។ គោលដៅរបស់អង្គភាពយើងនៅតែម៉ឺងម៉ាត់ គឺជួយបំពាក់បំប៉នចំណេះជំនាញកម្រិត ស្តង់ដារពិភពលោកដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា ដើម្បីធានាឱ្យបាននូវយុត្តិធម៌ និងសុវត្ថិភាពសម្រាប់សហគមន៍នានានៅទូទាំងប្រទេសកម្ពុជា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូបង្វឹកអន្តរជាតិដ៏អស្ចារ្យរបស់យើង ដែលបាននាំយកចំណេះ ជំនាញជាសកល ការលះបង់ និងចំណេះដឹងផ្នែកប្រតិបត្តិការ មកចែករំលែកជូននគរបាលជាតិកម្ពុជា។ ភាពជាអ្នកដឹកនាំរបស់អ្នកបានបង្កើតនូវផលប៉ះពាល់ជាវិជ្ជមានយ៉ាងខ្លាំង។
ភាពជាដៃគូក្នុងសកម្មភាព។ ឧត្តមភាពក្នុងការងារនគរបាល។

The Child Protection Unit (CPU) is proud to have trained 60 officers from the Cambodian National Police at the Police Academy of Cambodia.

This intensive program focused on advanced strategies in the investigation and management of Major Crimes. Our goal remains absolute: equipping local law enforcement with world-class skills to ensure justice and safety for communities across Cambodia.

A massive thank you to our fantastic crew of international instructors for bringing their global expertise, dedication, and operational knowledge to this cohort. Your leadership makes a profound impact.

Partnership in action. Excellence in policing.

06/08/2026

[English below]
ព័ត៌មានបច្ចុប្បន្នភាព៖ ជនល្មើសរំលោភសេពសន្ថវៈលើកុមារច្រើនករណីដ៏ហិង្សា ដែលធ្លាប់បានរងការចោទប្រកាន់ម្តងរួចហើយ កំពុងប្រឈមបទចោទប្រកាន់បន្ថែមទៀត ខណៈដែលជនរងគ្រោះថ្មីបន្ថែមទៀតត្រូវបានកំណត់អត្តសញ្ញាណ

បុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំម្នាក់ ដែលធ្លាប់បានបង្ហាញខ្លួននៅចំពោះមុខតុលាការខេត្តកំពង់ស្ពឺ ក្រោមបទចោទច្រើនករណីពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាធ្ងន់ធ្ងរ លើជនរងគ្រោះជាកុមារច្រើននាក់ ឥឡូវនេះកំពុងប្រឈមមុខនឹងការចោទប្រកាន់បន្ថែមពីបទរំលោភសេពសន្ថវៈ និងអំពើហិង្សា បន្ទាប់ពីមានជនរងគ្រោះបន្ថែមទៀតត្រូវបានកំណត់អត្តសញ្ញាណ ។
បទល្មើសដែលត្រូវបានចោទប្រកាន់ថ្មីៗនេះ ត្រូវបានរាយការណ៍ថាបានកើតឡើងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដោយមន្រ្តីស៊ើបអង្កេត នៃបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពការពារកុមារ (CPU) បន្ទាប់ពីការស៊ើបអង្កេតយ៉ាងស៊ីជម្រៅទៅលើការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងអំពើហិង្សាជាបន្តបន្ទាប់ដែលត្រូវបានប្រព្រឹត្តលើកុមារ រួមទាំងជនរងគ្រោះ ដែលមានអាយុត្រឹមតែប្រាំមួយឆ្នាំប៉ុណ្ណោះ។

ចាប់តាំងពីការចាប់ខ្លួនមក នគរបាលជាតិកម្ពុជាបានបន្តការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងបទល្មើសបន្ថែម ដោយធានាថាជនរងគ្រោះទាំងអស់ទទួលបានយុត្តិធម៌ ខណៈពេលដែលកំពុងកំណត់ស្ថានទម្ងន់ទោសពេញលេញចំពោះបទល្មើសដែលត្រូវបានចោទប្រកាន់នេះ។

មន្រ្តីជំនាញស៊ើបអង្កេតបានប្រមូលភស្តុតាងសំខាន់ៗដែលភ្ជាប់ជនជាប់ចោទទៅនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងបទល្មើសហិង្សាជាច្រើនករណី។ ការចាប់ខ្លួន និងការស៊ើបអង្កេតជាបន្តបន្ទាប់ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការងារដ៏លេចធ្លោរបស់មន្រ្តីស៊ើបអង្កេត នៃបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ការស៊ើបអង្កេតនេះមានការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងមន្រ្តីស៊ើបអង្កេតជំនាញ មន្រ្តីជំនាញកោសល្យវិច្ច័យ និង
មន្ត្រីនគរបាលមូលដ្ឋាន។ រហូតមកដល់បច្ចុប្បន្ន ជនរងគ្រោះចំនួនប្រាំបីនាក់ត្រូវបានកំណត់អត្តសញ្ញាណ។ មន្រ្តីស៊ើបអង្កេតបន្តពិនិត្យមើលថាតើជនរងគ្រោះ ឬសាក្សីបន្ថែមអាចមានព័ត៌មានពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលកំពុងដំណើរការឬអត់។

លោក ចេមស៍ ម៉ាខេប (James McCabe) នាយកអង្គភាពការពារកុមារ(CPU) បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការងារប្រកបដោយវិជ្ជាជីវៈរបស់មន្រ្តីស៊ើបអង្កេតដែលពាក់ព័ន្ធ ដោយលោកបានគូសបញ្ជាក់បន្ថែមថា «ការចាប់ខ្លួន និងការស៊ើបអង្កេតជាបន្តលើជនល្មើសដែលត្រូវបានចោទប្រកាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ឥតងាករេរបស់នគរបាលជាតិកម្ពុជា និងដៃគូរបស់យើង ក្នុងការការពារកុមារងាយរងគ្រោះ។ បុគ្គលនេះគឺជាជនល្មើសផ្លូវភេទ និងហិង្សាដ៏ធ្ងន់ធ្ងរបំផុតម្នាក់លើកុមារច្រើនករណី ដែលខ្ញុំបានជួបប្រទះក្នុងអំឡុងពេលប្រតិបត្តិការរយៈពេល ១៤ ឆ្នាំរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា។ មន្រ្តីស៊ើបអង្កេតរបស់យើងនៅតែប្តេជ្ញាចិត្តក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះគ្រប់រូប និងធានាថារាល់បទល្មើសនីមួយៗត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់»។

ការស៊ើបអង្កេតនៅតែបន្ត។ អ្នកដែលមានព័ត៌មានដែលអាចជួយដល់មន្រ្តីស៊ើបអង្កេត ត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅកាន់ការិយាល័យនគរបាលជាតិកម្ពុជាដែលនៅជិតបំផុត ឬអង្គភាពការពារកុមារ(CPU)។

UPDATE: Alleged Violent Serial Child Ra**st Faces Additional Charges as New Victims Identified

A 37-year-old Cambodian man, who previously appeared before the Kampong Speu Provincial Court and was charged with multiple counts of r**e and aggravated violence involving several child victims, now faces additional charges of r**e and violence following the identification of further alleged victims.

The newly alleged offences are reported to have occurred over the past 12 months in both Kampong Speu and Kampong Chhnang Provinces.

The suspect was arrested on 1 July 2026 by investigators from the Kampong Speu Provincial Police Command and Kampong Chhnang Provincial Police Command, working in close cooperation with the Child Protection Unit (CPU), following an extensive investigation into a series of alleged sexual assaults and violent offences committed against children, including victims as young as six years of age.

Since the arrest, the Cambodian National Police have continued an exhaustive investigation to identify additional victims and offences, ensuring that all victims receive justice while establishing the full extent of the alleged offending.

Investigators have gathered significant evidence linking the accused to multiple alleged sexual assault and violent offences. The arrest and subsequent investigation reflect the outstanding work of investigators from both the Kampong Speu and Kampong Chhnang Provincial Police Commands.

The investigation has involved close cooperation between specialist investigators, forensic personnel, and local police officers. To date, eight alleged victims have been identified. Investigators continue to examine whether additional victims or witnesses may have information relevant to the ongoing investigation.

James McCabe, Director of the Child Protection Unit, praised the dedication and professionalism of the investigators involved.
"The arrest and continued investigation of this alleged offender demonstrates the unwavering commitment of the Cambodian National Police and our partners to protecting vulnerable children. This individual is one of the most serious alleged serial sexual and violent offenders against children that I have encountered during my 14 years of operations in Cambodia. Our investigators remain committed to identifying every victim and ensuring that every offence is thoroughly investigated."

The investigation remains ongoing. Anyone with information that may assist investigators is encouraged to contact their nearest Cambodian National Police office or the Child Protection Unit.

Photos from Child Protection Unit's post 03/08/2026

[English below]
ការស៊ើបអង្កេតឃាតកម្មពីរករណីផ្សេងគ្នាកំពុងដំណើរការបន្ទាប់ពីការរកឃើញសាកសពកុមារពីរនាក់នៅក្នុងខេត្តបន្ទាយមានជ័យ

នគរបាលជាតិកម្ពុជា សហការជាមួយអង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា ការស៊ើបអង្កេតករណីឃាតកម្មពីរផ្សេងគ្នាកំពុងដំណើរការ បន្ទាប់ពីការរកឃើញសាកសពកុមារតូចៗចំនួនពីរនាក់នៅក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ ការស៊ើបអង្កេតទាំងពីរនេះមិនមានទំនាក់ទំនងគ្នាទេ ហើយឧបទ្ទវហេតុហេតុនីមួយៗត្រូវបានចាត់ទុកថាជាការស៊ើបអង្កេតករណីឃាតកម្មឯករាជ្យដាច់ដោយឡែកពីគ្នា។

នៅម៉ោងប្រហែល ៨:០០ ព្រឹក ថ្ងៃទី ២៨ ខែកក្កដា សាកសពកុមារអាយុ ១៥ ខែម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងស្រះទឹកមួយក្នុងស្រុកមង្គលបុរី។

នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត សាកសពកុមារអាយុប្រាំឆ្នាំម្នាក់ ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានរកឃើញនៅម៉ោងប្រហែល ៨:០០ ព្រឹក ថ្ងៃទី២៨ ខែកក្កដា នៅក្នុងឃុំទឹកថ្លា ខេត្តបន្ទាយមានជ័យ។

ក្រុមស៊ើបអង្កេតបទល្មើសឃាតកម្មនៃអង្គភាពការពារកុមារ(CPU) សហការជាមួយបញ្ជាការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃក្រសួងមហាផ្ទៃ បានចាប់ផ្តើមដំណើរការស៊ើបអង្កេតភ្លាមៗលើកុមារស្លាប់ទាំងពីរករណីនេះ។ បន្ទាប់ពីការពិនិត្យពិច័យកន្លែងកើតហេតុ និងការស្រាវជ្រាវស៊ើបអង្កេតជំហានដំបូង ករណីទាំងពីរនេះត្រូវបានចាត់ទុកថាជាករណីឃាតកម្មលើកុមារ។

ក្រុមមន្រ្តីជំនាញស៊ើបអង្កេតកំពុងធ្វើការពិនិត្យកោសល្យវិច្ច័យយ៉ាងល្អិតល្អន់ ប្រមូលភស្តុតាងជាក់ស្តែង សម្ភាសសាក្សីពាក់ព័ន្ធ និងតាមដានតម្រុយស៊ើបអង្កេតជាច្រើន ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនដែលទទួលខុសត្រូវ។

លោក ចេមស៍ ម៉ាកខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍ថា “នគរបាលជាតិកម្ពុជា និងភ្នាក់ងារដៃគូរបស់យើង ប្តេជ្ញាធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងប្រកបដោយវិជ្ជាជីវៈ ទៅលើឧក្រិដ្ឋកម្មដ៏សោកនាដកម្មទាំងពីរករណីនេះ ហើយយើងកំពុងប្រើគ្រប់មធ្យោបាយនិងធនធានស៊ើបអង្កេតចំបាច់ទាំងឡាយ ដើម្បីដាក់ពង្រាយនិងដំណើរការស៊ើបអង្កេតលើឃាតកម្មទាំងពីរករណីនេះ។ ហើយ បុគ្គល ឬជនពាក់ព័ន្ធទាំងឡាយ នឹងត្រូវបានកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងនាំខ្លួនទៅតុលាការដើម្បីប្រឈមមុខនឹងការចោទប្រកាន់និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់”។

នគរបាលជាតិកម្ពុជា និងអង្គភាពការពារកុមារ(CPU) សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កុមារទាំងពីរ ហើយនៅតែប្តេជ្ញាធានាឲ្យបាននូវយុត្តិធម៌សម្រាប់ក្រុមគ្រួសារកុមាររងគ្រោះទាំងពីរករណីនេះ។ ដោយសារការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ ព័ត៌មានលម្អិតបន្ថែមអំពីប្រតិបត្តិការនេះនឹងមិនត្រូវបានចេញផ្សាយនៅពេលនេះទេ។

Two Active Homicide Investigations Underway After the Discovery of Two Children in Banteay Meanchey Province

The Cambodian National Police, in partnership with the Child Protection Unit (CPU), have confirmed that two separate homicide investigations are currently underway following the discovery of the bodies of two young children in Banteay Meanchey Province on 28 July 2026.

The investigations are not connected, and each incident is being treated as an independent homicide investigation.

At approximately 8:00 a.m. on 28 July, the body of a 15-month-old child was discovered in a pond in Mongkol Borei District.

In a separate incident, the body of a five-year-old child, who had been reported missing on 25 July 2026, was located at approximately 8:00 a.m. on 28 July in Teuk Thla Commune, Banteay Meanchey.

The Child Protection Unit's Homicide Investigation Team, working alongside the Banteay Meanchey Provincial Police Command and the Ministry of Interior Scientific Police Department, immediately commenced investigations into both deaths. Following initial crime scene examinations and investigative inquiries, both cases have been classified as homicides.

Investigators are conducting extensive forensic examinations, collecting physical evidence, interviewing witnesses, and following multiple investigative leads to identify and arrest those responsible.

"The Cambodian National Police and our partner agencies are committed to conducting thorough and professional investigations into these tragic crimes, every available investigative resource is being deployed. The person or persons responsible will be identified, arrested, and brought before the courts to face prosecution,” said James McCabe, Director of the Child Protection Unit.

The Cambodian National Police and the Child Protection Unit extend their deepest condolences to the families of both children and remain committed to ensuring justice is achieved.
As the investigations remain active, no further operational details will be released at this time.

31/07/2026

[English below]
ក្រុមការងារចម្រុះចាប់ខ្លួនជនសង្ស័យពីបទកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារក្រុមការងារចម្រុះមួយ ដែលប្រតិបត្តិការក្រោមបទបញ្ជារបស់ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានចាប់ខ្លួនបុរសជាជនសង្ស័យម្នាក់ អាយុ២០ឆ្នាំ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរលើកុមារជាច្រើនករណី។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយបញ្ជាការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពការពារកុមារ (CPU) និងទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា (HSI)។

ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការផលិតចែកចាយរូបភាព-សម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ (CSAM) ព្រមទាំងការកេងប្រវ័ញ្ចផ្លូវភេទ ការរំលោភសេពសន្ថវៈ និងការរំលោភបំពានលើកុមាររហូតដល់ប្រាំមួយនាក់ដែលមានអាយុចន្លោះពីប្រាំមួយទៅដប់ឆ្នាំ។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតសម្របសម្រួលដោយមន្រ្តីជំនាញស៊ើបអង្កេត ដែលបានខិតខំបំពេញការ ងារដើម្បីកំណត់អត្តសញ្ញាណជនល្មើស ការពារកុមាររងគ្រោះ និង បានប្រមូលភស្តុតាងសំខាន់ៗ។

ការស៊ើបអង្កេតនេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្ត របស់នគរបាលជាតិកម្ពុជា អង្គភាពការពារកុមារ និងដៃគូអនុវត្តច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹការកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធអនឡាញ និងនាំជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រុមមន្រ្តីស៊ើបអង្កេតបន្តផ្តល់ការគាំទ្រ និងការការពារដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ខណៈពេលដែលការស៊ើបអង្កេតបន្ថែមទៀតនៅតែកំពុងបន្ត។

លោក ចេមស៍ ម៉ាកខេប (James McCabe) នាយកអង្គភាពការពារកុមារ បានមានប្រសាសន៍ថា ការចាប់ខ្លួននេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្ត របស់ភ្នាក់ងារអនុវត្តច្បាប់កម្ពុជា និងអន្តរជាតិ ក្នុងការកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសចំពោះជនទាំងឡាយដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើកុមារ។ នគរបាលជាតិកម្ពុជា និង អង្គភាពការពារកុមារ (CPU) ប្តេជ្ញាធានាសុវត្ថិភាពរបស់កុមារគ្រប់រូបនៅតាមប្រព័ន្ធអនឡាញ និងបង្ការទប់ស្កាត់ ស្រាវជ្រាវ និងផ្តន្ទាទោសចំពោះជនទាំងឡាយដែលមានបំណងប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើកុមារ។

Joint Task Force Arrests Suspect for Child Sexual Abuse and Child Exploitation Offences

A joint task force operating under the command of His Excellency Sar Thet, Commissioner General of the Cambodian National Police, has arrested a 20-year-old Cambodian male in connection with multiple serious child sexual abuse and child exploitation offences.

The operation was conducted by the Battambang Provincial Police Command in close cooperation with the Child Protection Unit (CPU) and Homeland Security Investigations (HSI).

The suspect is alleged to have committed offences involving the production and distribution of Child Sexual Abuse Material (CSAM), as well as the sexual exploitation, r**e, and abuse of up to six child victims aged between six and ten years.

The arrest follows a coordinated investigation by specialist investigators who worked to identify the offender, safeguard the child victims, and secure critical evidence.

The investigation highlights the continued commitment of the Cambodian National Police, the Child Protection Unit, and international law enforcement partners to combat online child exploitation and bring offenders to justice.

Investigators continue to provide specialist support and protection to the victims and their families while further inquiries remain ongoing.

James McCabe, Director of the Child Protection Unit, said the arrest demonstrates the continued determination of Cambodian and international law enforcement agencies to identify and prosecute those who exploit children. The Cambodian National Police and CPU are committed to ensuring the safety of all children ONLINE and preventing, detecting and prosecuting those who wish to exploit them.

Photos from Child Protection Unit's post 31/07/2026

[English below]
ជនល្មើសម្នាក់ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទសម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួនប្រាំបួននាក់តុលាការខេត្តកំពង់ចាមបានប្រកាស់ផ្តន្ទាទោស ជនល្មើស ឈ្មោះ សុបិន មិនា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុនលើសមាជិកគ្រួសាររបស់ខ្លួនចំនួនប្រាំបួននាក់ ដែលជាករណីឃាតកម្មដ៏ឃោរឃៅបំផុតមួយក្នុងប្រទេសកម្ពុជា។

ការផ្តន្ទាទោសដែលបានប្រកាសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦នេះ គឺជាការដាក់ទោសកម្រិតធ្ងន់ជាអតិបរមាក្រោមបញ្ញតិនៃច្បាប់កម្ពុជា។ តុលាការក៏បានបង្គាប់បញ្ជាឱ្យជនល្មើសបង់ប្រាក់សំណងផ្លូវចិត្តចំនួនពីរម៉ឺនដុល្លារអាមេរិកដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ។ គួរបញ្ជាក់ថា ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិគៀនឃ្លាំង ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយនគរបាលជាតិកម្ពុជា ដោយមានការគាំទ្រពីអង្គភាពការពារកុមារ (CPU)។ មន្រ្តីជំនាញស៊ើបអង្កេតបានពិនិត្យពិច័យកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ប្រមូលភស្តុតាងកោសល្យវិច័យ ធ្វើការសម្ភាសសាក្សីពាក់ព័ន្ធ និងធ្វើការស្រាវជ្រាវលម្អិតជុំវិញហេតុការណ៍ទាំងឡាយដែលបានកើតឡើង រហូតឈានដល់ការចោទប្រកាន់ និងផ្តន្ទាទោសលើជនល្មើសជាផ្លូវការប្រកបដោយជោគជ័យ។

តុលាការបានរកឃើញថា ជនល្មើសបានសម្លាប់សមាជិកគ្រួសាររបស់ខ្លួនម្នាក់ដោយការកាត់ក្បាល មុនពេលដុតផ្ទះគ្រួសារកំទិចចោលដោយចេតនា ដោយបានសម្លាប់សមាជិកគ្រួសារបន្ថែមចំនួនប្រាំបីនាក់ទៀត ដែលកំពុងដេកលក់នៅក្នុងផ្ទះនោះ។

ក្នុងអំឡុងពេលដំណើរការស៊ើបសួរ ជនល្មើសបានសារភាពចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត ដោយទទួលស្គាល់ថាខ្លួនមានការអាក់អន់ចិត្តយូរមកហើយជាមួយប្រពន្ធរបស់ខ្លួនបន្ទាប់ពីមានជម្លោះក្នុងគ្រួសារជាញឹកញាប់។ ជនល្មើសបានសារភាពថាបានសម្លាប់ប្រពន្ធ ម្តាយក្មេក បងប្អូនសាច់ថ្លៃ និងសាច់ញាតិវ័យក្មេងមួយចំនួនទៀត។

ការផ្តន្ទាទោសដោយជោគជ័យនេះ ឆ្លុះបញ្ចាំងពីការងារប្រកបដោយវិជ្ជាជីវៈការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់របស់នគរបាលជាតិកម្ពុជា ព្រះរាជអាជ្ញា មន្រ្តីជំនាញផ្នែកកោសល្យវិច្ច័យ និងអង្គភាពការពារកុមារ(CPU) ដែលបានសហការក្នុងការស៊ើបអង្កេតប្រកបដោយការសម្របសម្រួល ដោយធានាបានថា ជនល្មើសត្រូវបាននាំខ្លួនទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់នេះ។

តាមរយៈលទ្ធផលនេះជាការផ្ញើសារយ៉ាងច្បាស់ថា ជនទាំងឡាយដែលទទួលខុសត្រូវចំពោះការប្រព្រឹត្តអំពើហិង្សាធ្ងន់ធ្ងរបំផុត នឹងត្រូវតាមចាប់ខ្លួន និងផ្តន្ទាទោសតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរបំផុតដោយមិនមានការលើកលែងឡើយ។

អង្គភាពការពារកុមារ (CPU) សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសមាជិកគ្រួសារដែលនៅរស់រានមានជីវិត និងអ្នកទទួលរងផលប៉ះពាល់ទាំងអស់ដោយសារការបាត់បង់ដ៏សោកនាដកម្មនេះ។

Life Imprisonment for Offender Convicted of Murdering Nine Family Members

The Kampong Cham Provincial Court has sentenced Soben Minea to life imprisonment after convicting him of the premeditated murder of nine members of his family in one of Cambodia's most brutal homicide cases.

The sentence, handed down on 30 July 2026, is the maximum penalty available under Cambodian law. The Court also ordered the offender to pay US$20,000 in moral damages to the civil plaintiffs.
The murders occurred on 23 November 2025 in Kien Khleang Village, Tuol Sambuor Commune, Stueng Trang District, Kampong Cham Province.

The investigation was conducted by the Cambodian National Police, with specialist support from the Child Protection Unit (CPU). Investigators meticulously examined the crime scene, collected forensic evidence, conducted witness interviews, and reconstructed the sequence of events that led to the successful prosecution.

The Court found that the offender murdered one family member by decapitation before deliberately setting fire to the family home, killing eight additional family members who were asleep inside the residence.

During the investigation, the offender confessed to the murders, admitting he had harboured longstanding resentment towards his wife following repeated domestic disputes. He confessed to killing his wife, mother-in-law, brother-in-law and several young relatives.
The successful conviction reflects the professionalism and dedication of the Cambodian National Police, prosecutors, forensic specialists and the Child Protection Unit, whose coordinated investigation ensured that the offender was brought before the courts and held accountable for these horrific crimes.

This outcome sends a clear message that those responsible for the most serious acts of violence will be relentlessly pursued and prosecuted to the fullest extent of the law.

The Child Protection Unit extends its deepest condolences to the surviving family members and all those affected by this tragic loss.

Photos from Child Protection Unit's post 03/07/2026

[English below]
ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈដោយប្រើអំពើហិង្សាលើកុមាររងគ្រោះច្រើននាក់ នៅខេត្តកំពង់ស្ពឺ បុរសជាជនសង្ស័យអាយុ ៣៧ ឆ្នាំម្នាក់ នឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈជាច្រើនករណី និងបទប្រើអំពើហិង្សាធ្ងន់ធ្ងរដោយមានស្ថានទម្ងន់ទោស លើកុមារជាច្រើននាក់ ។ តាមការចោទប្រកាន់ បទល្មើសទាំងនេះត្រូវបានអះអាងថា បានប្រព្រឹត្តឡើងក្នុងអំឡុងពេល ១២ ខែចុងក្រោយ នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

មន្រ្តីស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជា មួយអង្គភាពការពារកុមារ(CPU) បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងករណីរំលោភ
សេពសន្ថវៈ និងអំពើហិង្សាធ្ងន់ធ្ងរលើកុមាររងគ្រោះដែលមានអាយុត្រឹមតែ ៩ ឆ្នាំ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមន្រ្តីស៊ើបអង្កេតនៃនគរបាលជាតិកម្ពុជាបានដំណើរការស៊ើបអង្កេតយ៉ាងល្អិតល្អន់ដោយបានប្រមូលភស្តុតាងពាក់ព័ន្ធនានាឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យដែលជាជនល្មើសពាក់ព័ន្ធក្នុង
ករណីរំលោភបំពានផ្លូវភេទនិងហិង្សាលើកុមាររងគ្រោះច្រើនករណី។បច្ចុប្បន្នជនសង្ស័យនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ហើយនឹងត្រូវរងបទចោទប្រកាន់ជាផ្លូវការស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់។

ការចាប់ខ្លួននេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ការស៊ើបអង្កេតនេះ ត្រូវបានអនុវត្តដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីស៊ើបអង្កេត មន្ត្រីកោសល្យវិច័យ និងមន្ត្រីនគរបាលមូលដ្ឋាន។ មកទល់ពេលនេះ ជនរងគ្រោះចំនួន ៦ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ហើយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីពិនិត្យថាតើនៅមានជនរងគ្រោះ ឬសាក្សីផ្សេងទៀត ដែលអាចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនេះ ។

លោក ជេមស៍ ម៉ាកខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីស៊ើបអង្កេតពាក់ព័ន្ធ ដោយបានលើកឡើងថា "ការចាប់ខ្លួនជនល្មើសនេះស្តែងឲ្យឃើញពីការ
ប្តេជ្ញាចិត្តរបស់មន្រ្តីអនុវត្តច្បាប់កម្ពុជាក្នុងកិច្ចការពារជនដែលងាយរងគ្រោះក្នុងសហគមន៍។ អំពើហិង្សាផ្លូវភេទមានផលប៉ះពាល់ធ្ងន់ធ្ងរនិងរយៈពេលវែងចំពោះជនរងគ្រោះ ហើយអង្គភាពយើងនៅតែប្តេជ្ញាចិត្តក្នុងការធានាឲ្យបានថា
ជនល្មើសពាក់ព័ន្ធត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួនព្រមទាំង នាំខ្លួនមកផ្តន្ទាទោសចំពោះមុខច្បាប់។ ករណីនេះកំពុងដំណើរការស៊ើបអង្កេតបន្ត។ ជាការពិតណាស់ ករណីនេះបានកើតឡើងរយៈពេល១ឆ្នាំកន្លងទៅហើយ ដែលនេះជាសក្ខីកម្មស្តែងឲ្យឃើញច្បាស់ថាមន្រ្តីនគរបាលជាតិកម្ពុជាមិនដែលបោះបង់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនិងគ្រួសាររបស់ពួកគេឡើយ។

Violent Serial Child Ra**st arrested in Kampong Speu Province.

A 37-year-old male will face the Kompong Spue Court of first instance and is to be charged with multiple counts of R**e and Aggravated Serious Violence against multiple child victims. The offences are alleged to have occurred over the past 12 months in both Kompong Speu and Kompong Chhnang Provinces.

Investigators from Kompong Spue Police Command and Kompong Chhnang Police Command in cooperation with the Child Protection Unit (CPU), arrested a man alleged to be responsible for a series of r**es and serious assault offences committed against child victims as young as 9 years old, in Kampong Speu on the 1st of July 2026.

The arrest follows an extensive investigation in which Cambodian National Police investigators gathered evidence identifying the suspect as the alleged offender in multiple sexual assault and violence cases. The suspect has been taken into custody and will be charged in accordance with Cambodian law. The arrest was the result of excellent work by the Kompong Speu and Kompong Chhnang Police Commands.

The investigation involved close cooperation between specialist investigators, forensic personnel, and local police officers. To date 6 victims have been identified and Police continue to examine whether some additional victims or witnesses may have information relevant to the investigation.

James McCabe, Director of the Child Protection Unit, commended the dedication of the investigators involved. "The arrest of this alleged offender demonstrates the commitment of Cambodian law enforcement to protecting vulnerable members of the community. Sexual violence has devastating and long-lasting effects on victims, and we remain committed to ensuring offenders are identified, arrested, and brought before the courts. This is an ongoing investigation. The fact that some of the offending occurred over a year ago is testimony that the Cambodian National Police never give up in finding justice for victims and their families."

29/06/2026

[English below]
ក្រុមការងារចម្រុះបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ច និងរំលោភបំពានលើផ្លូវភេទកុមារ

ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ក្រុមការងារចម្រុះក្រោមកិច្ចសហការរវាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីអង្គភាពការពារកុមារ (CPU) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា (HSI) បានឃាត់ខ្លួនបុរសជនជាតិកម្ពុជាម្នាក់ អាយុ២៤ឆ្នាំ ពាក់ព័ន្ធបទល្មើសកម្រិតធ្ងន់ក្នុងករណីផលិតចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ (CSAM ) អំពើកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទលើកុមារ។

ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរយៈពេល ០២ខែពាក់ព័ន្ធបទល្មើសផលិត ចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ និងការប្រព្រឹត្តអំពើអាសមានស្ថានទម្ងន់ទោសលើកុមាររងគ្រោះចំនួន ៦នាក់ ដែលមានអាយុចន្លោះពី ១ឆ្នាំ ទៅ១២ឆ្នាំ។

ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីដំណើរការស៊ើបអង្កេតដែលមានការសម្របសម្រួល ដោយមន្រ្តីជំនាញស៊ើបអង្កេតដែល បានខិតខំបំពេញការងាយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ និងការពារសុវត្ថិភាពជនរងគ្រោះព្រមទាំងការប្រមូលរាល់ភស្តុតាងដែលពាក់ព័ន្ធ។

អង្គភាពការពារកុមារ (CPU) និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតបន្តប្តេជ្ញាចិត្ត ក្នុងការការពារកុមារនិង ធានាឲ្យបានថាជនទាំងឡាយណាដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារ ត្រូវបាននាំខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងារមន្រ្តីស៊ើបអង្កេតបន្តផ្តល់ការគាំទ្រដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ខណៈការងារស្រាវជ្រាវស៊ើបអង្កេតនៅកំពុងដំណើរការបន្ត ។

លោក ជេមស៍ ម៉ាកខេប (James McCABE) នាយកអង្គភាពការពារកុមារ (CPU) បានលើកឡើងថា “ការផលិតចែកចាយរូបភាព និងសម្ភារៈអាសអាភាសកុមារ(CSAM) ជាបញ្ហាសកល យើងសូមព្រមាន និងដាស់តឿន ដល់ជនទាំងឡាយណា ដែលប៉ុនប៉ងប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើកុមារ ផលិតរូបភាពនិងសម្ភារៈអាស អាភាសកុមារ (CSAM) នៅក្នុងប្រទេសកម្ពុជា ថាអង្គភាពការពារកុមារ (CPU)បន្តសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនិង រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញានឹងស្រាវជ្រាវកំណត់រកឲ្យឃើញនូវបទល្មើសប្រភេទនេះ និងកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរស្របតាមច្បាប់បានកំណត់។ ជនណាដែលប្រព្រឹត្តបទល្មើស នឹងត្រូវបានស្រាវជ្រាវកំណត់អត្តសញ្ញាណហើយនឹងត្រូវយកមកផ្តន្ទាទោសតាមផ្លូវ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។”

Joint Task Force Arrest Suspect for Child Sexual Abuse and Child Exploitation Offences

A joint task force under the command his Excellency Sar Thet, the Commissioner General, in cooperation with Banteay Meanchey Provincial Police Command and Siem Reap Provincial Police Command, working in close cooperation with the Child Protection Unit (CPU) and Homeland Security Investigation (HSI), have arrested a 24-year-old Cambodian male in connection with serious offences involving the production and distribution of child sexual abuse material (CSAM) and the sexual exploitation and abuse of children.

The suspect has been arrested after a 2-month operation for offences including the production and distribution of child sexual abuse material and aggravated indecent assault involving six child victims, ranging in age from 1 to 12 years.

The arrest follows a coordinated investigation by specialist investigators, who worked diligently to identify the suspect, safeguard the victims, and secure evidence.

The Child Protection Unit and the Cambodian National Police remain committed to protecting children and ensuring those who exploit and abuse children are brought before the courts. Investigators continue to provide support to the victims and their families while further inquiries are undertaken.

“The production and distribution of Child Sexual Abuse Material (CSAM) is a global issue. Individuals who wish to exploit children and produce (CSAM) in Cambodia be warned, the Cambodian National Police, the Cambodian Government and the CPU are committed to detecting such offences, finding the suspect and prosecuting them to the full extent of the law. You will be found, you will be prosecuted,” said James McCabe the Director of the CPU.

26/06/2026

[English below]
ជនជាតិអាមេរិកម្នាក់ និងមេខ្យល់ជនជាតិខ្មែរម្នាក់ ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៦ បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ William Chandler White ជាគ្រូបង្រៀន និងមេខ្យល់ម្នាក់ទៀត ជាជនជាតិខ្មែរត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលយូរឆ្នាំបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់។ ក្នុងខែឧសភា ឆ្នាំ២០២៥ ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រុមការងារស៊ើបអង្កេតចម្រុះមួយត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីអង្គភាពការពារកុមារCPU ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ( HSI ) បានដើម្បីបើកការស៊ើបអង្កេតករណីសញ្ចារកម្មនិងអំពើកេងប្រវ័ញ្ចផ្លូវភេទកុមារងាយរងគ្រោះ។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសជនល្មើសឈ្មោះ William WHITE ជនជាតិអាមេរិក ដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ និងគូកនម្នាក់ទៀតជនជាតិខ្មែរជាជនសំគំនិត និងជាមេខ្យល់ ដាក់ពន្ធនាគាររយៈពេល ១២ឆ្នាំពីបទសញ្ចារកម្ម និងជួយសម្របសម្រួល ពាក់ព័ន្ធករណីរំលោភបំពានលើកុមាររងគ្រោះចំនួនជាង២០នាក់។

ការផ្តន្ទាទោសនេះជាលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវយ៉ាងហ្មត់ចត់ និងមានភាពស្មុគស្មាញ ដឹកនាំ ដោយក្រុមការងារចម្រុះ Task Force Bravo25 ដែលបានខិតខំស្រាវជ្រាវប្រមូលភស្តុតាងពាក់ព័ន្ធ ការកំណត់អត្តសញ្ញាណជន
រងគ្រោះ ការពិនិត្យកោសល្យវិច័យ ការសាកសួរសាក្សី និងកិច្ចសហការដ៏ជិតស្និទ្ធរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងភ្នាក់ងារដៃគូនានា។ មន្រ្តីស៊ើបអង្កេតបានរកឃើញសកម្មភាពប្រព្រឹត្តរបស់ជនល្មើសមានលក្ខណៈជាប្រព័ន្ធ ដែលក្នុងនោះ មេខ្យល់ជនជាតិខ្មែរបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការជ្រើសរើសកុមារងាយរងគ្រោះប្រគល់ឲ្យ ជនល្មើសបរទេសក្នុងគោលបំណងប្រព្រឹត្តអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ តាមរយៈការស៊ើបអង្កេត យ៉ាងល្អិតល្អន់ អាជ្ញាធរមានសមត្ថកិច្ចឈានដល់កំណត់អត្តសញ្ញាណ និងជួយការពារសុវត្ថិភាពជនរងគ្រោះជាច្រើននាក់ ខណៈកំពុងស្រាវជ្រាវប្រមូលនូវភស្តុតាងចាំបាច់ដើម្បីនាំខ្លួនជនល្មើសយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់។

លោក ជេមស៍ ម៉ាកខេប (James McCABE) នាយកអង្គភាពការពារកុមារ (CPU) បានលើកឡើងថា "ការផ្តន្ទាទោសចំពោះជនល្មើសនេះជាការផ្ញើសារយ៉ាងច្បាស់ថាជនទាំងឡាយណាដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើកុមារនៅក្នុងប្រទេសកម្ពុជា មិនថាជាជនបរទេស ឬជាមេខ្យល់ក្នុងស្រុកនោះទេ នឹងត្រូវបានស្រាវជ្រាវកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរស្របតាមច្បាប់បានកំណត់។ លទ្ធផលដ៏ជោគជ័យនេះ ឆ្លុះបញ្ចាំង ពីការខិតខំប្រឹងប្រែងនិងការបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភ្នាក់ងារស៊ើបអង្កេតដែលជាដៃគូ ដែលបានលះបង់មិនខ្លាចនឿយហត់ក្នុងការស្វែង រកយុត្តិធម៌ជូនជនរងគ្រោះ។

អង្គភាពការការពារកុមារ (CPU) សូមកោតសរសើរភាពក្លាហានរបស់ជនរងគ្រោះ និងសាក្សីពាក់ព័ន្ធ ដែលបានជួយដល់ដំណើរការស៊ើបអង្កេតទាំងមូលរបស់មន្រ្តីមានសមត្ថកិច្ច និងសូមគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់អង្គភាពការពារកុមារ (CPU)ក្នុងកិច្ចការពារកុមារពីអំពើកេងប្រវ័ញ្ចផ្លូវភេទ និងការនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាម ផ្លូវច្បាប់។

American and Cambodian Broker Sentenced Following Major Child Exploitation Investigation

Phnom Penh, Cambodia – 25th of June 2026

William Chandler White an American teacher and his Cambodian broker have been sentenced to lengthy prison terms following an exhaustive investigation. In May 2025 His Excellency the Commissioner General Sar Thet approved a joint task force comprising Cambodian National Police, Homeland Security Investigation and the Child Protection Unit to investigate the procurement and sexual exploitation of vulnerable children.

On the 25th of June 2026, at the Phnom Penh Court of First Instance, William WHITE, the American offender, was sentenced to 10 years imprisonment, while his Cambodian accomplice and broker received a 12-year prison sentence for their roles in procuring and facilitating the abuse of more than 20 child victims.

The convictions are the result of a complex and intensive investigation led by Task Force Bravo25, which involved extensive intelligence gathering, victim identification, forensic examination, witness interviews, and close cooperation between Cambodian National Police, International law enforcement authorities and partner agencies.

Investigators uncovered a systematic operation in which the Cambodian broker actively recruited and supplied vulnerable children to the foreign offender for the purpose of sexual exploitation. Through meticulous investigative work, authorities were able to identify and safeguard numerous victims while securing the evidence necessary to bring both offenders before the courts.

"These sentences send a clear message that those who seek to exploit children in Cambodia, whether foreign nationals or local facilitators, will be identified, investigated, and prosecuted to the full extent of the law. The successful outcome of this case reflects the dedication and professionalism of the Cambodian National Police, Cambodian Government and partner investigators who worked tirelessly to secure justice for the victims." Said James McCabe the Director of the CPU.

The CPU acknowledged the courage of the victims and witnesses who assisted throughout the investigation and reaffirmed its commitment to protecting children from sexual exploitation and holding offenders accountable.

Telephone

Address


Child Protection Unit, National No 2, Krong Ta Khmau 081105
Ta Khmau

Alerts

Be the first to know and let us send you an email when Child Protection Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Ta Khmau.