DOM SHY

DOM SHY

แชร์

Help like and follow page new

28/06/2023
14/08/2021

After rain of morning 🌄🌧️🌧️ ( Dangrek Mountain ) ⛰️⛰️🏍️

26/06/2021

#ជិតដល់ថ្ងៃប្រឡងតែមិនសូវចេះគួរធ្វើបែបណា?
ជាទូទៅ កាន់តែជិតដល់ថ្ងៃប្រឡង អារម្មណ៍កាន់តែភ័យ។ វាមិនមែនជារឿងចម្លែកទេ តែក៏មិនមែនជារឿងដែលមើលរំលងបានដែរ។

១. ច្របូកច្របល់
ភ័យ ជាអារម្មណ៍ ហើយវាតែងតែតោងជាប់មនុស្សជានិច្ច។ ចំណុចសំខាន់ត្រង់ថា ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងដល់កម្រិតណា? ម៉្យាងវិញទៀត កុំបំភ័យខ្លួនឯងឱ្យសោះ ទោះស្ថិតក្នុងកាលៈទេសៈមួយណាក៏ដោយ។

២. បារម្ភតែមាត់
មានបេក្ខជនប្រឡងមួយចំនួនតែងនិយាយពីបញ្ហានេះ បញ្ហានោះ ប៉ុន្តែបានតែសម្ដីទៅវិញ រីឯសកម្មភាពវិញបែរជាប្រហើរតាមវេលាឥតប្រយោជន៍។ ទង្វើបែបនេះ មិនបានជួយខ្លួនឯងឱ្យល្អទេ តែបែរជាដុនដាបលើសដើម។

៣. គិតថាមេរៀននេះមើលហើយ នោះមើលហើយ
ចំណុចនេះរសើបណាស់។ ប្រសិនបើគិតថាមួយនេះក៏ចេះ មួយនោះក៏ចាំ ច្បាស់ណាស់ប្រាកដជាលែងមើលមេរៀនជាមិនខានទេ។ ចូរតាំងខ្លួនជាទឹកកន្លះកែវ ទើបចំណេះកើនឡើង ព្រមទាំងអាចប្រឡងជាប់បាន។

៤. គិតថា សុំតែមួយជាប់បានហើយ
សុំតែមួយជាប់បានហើយ!!!! សម្ដីមួយឃ្លានេះ ស្ដាប់មើលទៅគ្មានបញ្ហាអ្វីទាស់ទេ ព្រោះអ្នកណាក៏ចង់ជាប់ដែរ ប៉ុន្តែវាមានឥទ្ធិពលអាក្រក់ដល់គំនិតរបស់យើង។ គំនិតសុំតែមួយជាប់ សកម្មភាពចេញមកក៏សុំតែមួយជាប់ ច្បាស់ណាស់ពីមួយថ្ងៃទៅមួយថ្ងៃនឹងក្លាយទៅជាមនុស្សកម្ជិលជាមិនខានទេ។
សរុបជារួមមក ៤ចំណុចខាងលើអាចនិយាយបានថាជារឿងធម្មតា ប៉ុន្តែឥទ្ធិពលមិនល្អទេ បើអាចគួរតែកុំអី។

អត្ថបទ៖ មុន្នី ប៊ុនថុង សិស្សនិទ្ទេស A ឆ្នាំ២០១៩

ទស្សនាវីដេអូបន្ទាប់៖
1.គុណតម្លៃទាំង៦ នៃជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
ចុចត្រង់នេះ https://fb.watch/3xOwKmRz7g/
2.ប្រឡងយកអាហារូបករណ៍ 100% សិក្សានៅវិទ្យាស្ថានស៊ីអ៊ីអូ
ចុចត្រង់នេះ https://fb.watch/3xOriGDAXH/

22/06/2021

Morning 🌅🌄 baby

21/06/2021

#ទម្លាប់អាក្រក់នៅពេលព្រឹក
ទម្លាប់មិនល្អនៅពេលព្រឹកដែលអ្នកគួរតែផ្លាស់ប្តូរ
១. មិនបានងូតទឹកនៅពេលព្រឹក ការងូតទឹកពេលព្រឹកវាអាចជួយឱ្យអ្នកងាយរកដំណោះស្រាយបានល្អ ខួរក្បាលសកម្ម និងមិនសូវរំខានពីកត្តាខាងក្រៅ

២. ការងូតទឹកក្តៅ ការងូតទឹកក្តៅវាធ្វើឱ្យអ្នកស្រួលខ្លួនក៏ប៉ុន្តែអាចធ្វើឱ្យអ្នកមានអារម្មណ៍ចង់ត្រលប់ទៅកន្លែងគេងទៅវិញទេ ផ្ទុយទៅវិញការងូចទឹកត្រជាក់នៅពេលព្រឹកវាអាចឱ្យអារម្មណ៍អ្នកស្រស់ស្រាយ

៣. ក្រោកពីគេងចូលចិត្តលេងទូរស័ព្ទ នៅពេលដែលភ្ញាក់ពីគេងមិនព្រមរៀបចំខ្លួនស្លៀកពាក់ទេនៅចំណាយពេលទៅលើស្មាតហ្វូន

៤. ខ្ជះខ្ជាយពេលវេលាទៅនឹងការជ្រើសរើសសម្លៀកបំពាក់

៥. គ្មានពេលវេលាសម្រាប់បរិភោគអាហារពេលព្រឹក

៦. បរិភោគអាហារពេលព្រឹកហើយក៏ប្រញាប់ទៅដុះធ្មេញ ព្រោះថាថ្នាំដុះធ្មេញអាចនឹងមានប្រតិកម្មជាមួយអាហារមួយចំនួន ដូចនេះអ្នកគ្រាន់តែខ្ពល់មាត់ទៅបានហើយ

៧. ការទទួលទានកាហ្វេខ្មៅ ពេលក្រោកពីគេងភ្លាមអ្នកទទួលទានកាហ្វេខ្មៅអាចនាំឱ្យមានការថប់អារម្មណ៍ ការទទួលទានកាហ្វេនៅពេលដែលអ្នកឃ្លានអាចប្រឈមមុខទៅនឹងការលាកក្រពះទៀតផង

៨. កុំរៀបចំគ្រែគេងភ្លាមៗក្រោយពីក្រោកពីគេង ព្រោះវាអាចឱ្យបាក់តេរីរស់នៅក្នុងសម្ភារៈដែលយើងប្រើប្រាស់
អត្ថបទ៖ សុន លីណា
#អ្នកបន្តវេន
——ចុចទស្សនាវីដេអូខាងក្រោម
គុណតម្លៃទាំង៦នៃជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
👉. http://bit.ly/36thKwR
ហេតុអ្វីនិស្សិតរៀនជំនាញរកស៊ី ត្រូវចេះភាសាចិន?
👉 http://bit.ly/3q0ZX7N

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการถ่ายภาพ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10110