General Knowledge
Welcome to the General Knowledge (Official) Page
និទ្ទេសបញ្ចាក់ពីសញ្ញាប័ត្រ តែមិនអាចកំណត់ពីវាសានាយើងទេ.
06/07/2026
ព្យញ្ជនៈ ស្រៈនិស្ស័យនិងស្រៈពេញតួ ឈ្មោះខែនិងលេខខ្មែរ(...)
30/06/2026
ចំណាត់ថ្នាក់នៃការយល់ដឹងរបស់មនុស្ស
១. ចងចាំ (Remembering)
២. យល់ (Understanding)
៣. អនុវត្តន៍ (Applying)
៤. វិភាគ (Analysing)
៥. វាយតម្លៃ (Evaluating)
៦. បង្កើតថ្មី (Creating)
កុំរៀនគ្រាន់តែចាំ ត្រូវរៀនបង្កើតថ្មី🎯
ផលិតដោយ៖ So2ya TV
13/04/2026
នេះហើយ វប្បធម៌ខ្មែរ មិនមែនជះទឹក ប៉ាតម្សៅ...
រាំស្អាតណាស់ក្មួយៗ... 🥰 គឺជាគំរូល្អណាស់...🥰
អស្ចារ្យមែន ❤️✨
សូមជូន : របាំនារីជាជួរ 😍✨🥰
យាយផានបានគ្រប់ទម្រង់😭❤️
សង្ក្រាន្តវិទ្យាល័យព្រះសីហនុ
27/02/2026
រដ្ឋបាលថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមឆ្នាំ២០២៥
08/02/2026
«នវានុវត្តន៍» គឺជាពាក្យបច្ចេកទេសដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យអប់រំ សេដ្ឋកិច្ច និងធុរកិច្ចនាពេលបច្ចុប្បន្ន។ បើតាមសព្ទវិទ្យា ពាក្យនេះមកពីការបូកបញ្ចូលគ្នានៃពាក្យបាលី-សំស្ក្រឹត៖
- នវ (ថ្មី) + អនុវត្តន៍ (ការធ្វើតាម, ការអនុវត្ត)
- ជារួមមានន័យថា «ការអនុវត្តអ្វីដែលថ្មី» ឬដែលយើងច្រើនស្គាល់ជាភាសាអង់គ្លេសថា Innovation។
១. អត្ថន័យស៊ីជម្រៅ
នវានុវត្តន៍ មិនមែនមានន័យត្រឹមតែ «ការបង្កើតថ្មី» (Invention) នោះទេ។ វាគឺជាការយកគំនិតថ្មី វិធីសាស្ត្រថ្មី ឬឧបករណ៍ថ្មី មកប្រើប្រាស់ឱ្យចេញជា លទ្ធផលជាក់ស្ដែង និងមាន តម្លៃបន្ថែម (Added Value)។
- ការបង្កើតថ្មី (Invention): គឺការរកឃើញអ្វីមួយដែលមិនធ្លាប់មានពីមុនមក (ឧទាហរណ៍៖ ការរកឃើញអំពូលភ្លើងដំបូង)។
- នវានុវត្តន៍ (Innovation): គឺការយកអ្វីដែលមានស្រាប់មកកែច្នៃ បន្ថែមគំនិតច្នៃប្រឌិត ដើម្បីឱ្យវាប្រសើរជាងមុន ចំណាយតិចជាងមុន ឬមានប្រសិទ្ធភាពជាងមុន (ឧទាហរណ៍៖ ការបង្កើតអំពូល LED ដែលស៊ីភ្លើងតិច និងភ្លឺជាងមុន)។
២. ប្រភេទនៃនវានុវត្តន៍
យើងអាចបែងចែកនវានុវត្តន៍ជា ៣ ផ្នែកធំៗ៖
ក/ ផ្នែកផលិតផល ផ្ដោតលើការបង្កើតដែលមានគុណភាពល្អជាមុននិងមានមុខងារច្រើនជាងមុនរួមទាំងអត្ថប្រយោជន៍ជាងមុន (ឧ.ការបង្កើតទូរស័ព្ទSmartphone ដែលមានមុខងារច្រើនយ៉ាងជាងទូរស័ព្ទធម្មតា)។
ខ/ ផ្នែកដំណើរការ ដោយបច្ចេសទេសជឿនលឿន គេប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិដើម្បីបង្កើនល្បឿនផលិតផល។
គ/ផ្នែកគំនិតនិងសេវាកម្ម គេបានបង្កើកម្មវិធីដើម្បីកក់សំបុត្ររថយន្ត និងសេវាផ្សេងដូចជា Grap PassApp ដែលផ្លាស់ប្ដូរទម្លាប់ធ្វើដំណើររបស់មនុស្ស និងរហ័សជាង
មុន។
៣. ហេតុអ្វីបានជានវានុវត្តន៍សំខាន់?
• ដោះស្រាយបញ្ហា៖ ជួយរកវិធីសាស្ត្រថ្មីៗដើម្បីដោះស្រាយបញ្ហាដែលវិធីចាស់ដោះស្រាយមិនចេញ។
• បង្កើនសមត្ថភាពប្រកួតប្រជែង៖ ក្នុងពិភពលោកដែលដើរលឿន បើក្រុមហ៊ុន ឬស្ថាប័នណាមួយមិនមាននវានុវត្តន៍ទេ ពួកគេនឹងត្រូវដើរថយក្រោយ។
• ការរីកចម្រើនសង្គម៖ នាំមកនូវបច្ចេកវិទ្យាថ្មីៗដែលជួយឱ្យជីវភាពរស់នៅរបស់មនុស្សកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។
សរុបមក នវានុវត្តន៍ គឺជានិយាមនៃ «ការគិតឱ្យប្លែក និងធ្វើឱ្យចេញជាលទ្ធផលល្អជាងមុន»។
05/02/2026
ខារ៉ាប៉ាវរបស់ថៃ ប្តូរឈ្មោះមក អៃរ៉ា ។ CNC ទទួលមកផ្សព្វផ្សាយធម្មតា ។
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ติดต่อ ธุรกิจของเรา
ที่อยู่
Bangkok
10110
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ General Knowledge โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ