KOEC

KOEC

Share

Register today https://koec.net/

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​នៅ​បរទេស​មាន​សំឡេង។ ចុះឈ្មោះថ្ងៃនេះ https://koec.net/

For the first time in history, Khmer people abroad have a voice.

10/03/2026

ថ្ងៃនេះ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ គឺជា ថ្ងៃទី២ នៃការបោះឆ្នោត KOCA!
ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោត ហើយមិនទាន់បានបោះឆ្នោតនៅឡើយទេ សូមអនុវត្តតាមជំហានងាយៗខាងក្រោម៖

1. ពិនិត្យមើលសារជាអក្សរ (Text Message) ក្នុងទូរស័ព្ទរបស់អ្នក ដើម្បីស្វែងរកតំណភ្ជាប់ផ្លូវការសម្រាប់បោះឆ្នោត KOCA។

2. បើកសារ ហើយចុចលើតំណភ្ជាប់សម្រាប់បោះឆ្នោត។

3. ពិនិត្យមើលបេក្ខជនដែលមានឈ្មោះនៅលើសន្លឹកឆ្នោតរបស់អ្នក។

4. ប្រសិនបើអ្នកជាអ្នកបោះឆ្នោតនៅតំបន់ USA East Coast អ្នកអាចជ្រើសរើសបេក្ខជន រហូតដល់ ៥ នាក់ ក្នុងចំណោមបេក្ខជន ១១ នាក់ នៅលើសន្លឹកឆ្នោតរបស់អ្នក។

5. បន្ទាប់ពីអ្នកបានជ្រើសរើសរួច សូមចុច “Next”។

6. ពិនិត្យមើលជម្រើសរបស់អ្នកឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថាអ្នកបានជ្រើសរើសបេក្ខជនដែលអ្នកចង់ជ្រើសរើស។

7. ចុច “Submit” ដើម្បីបញ្ជូនសន្លឹកឆ្នោត និងបញ្ចប់ការបោះឆ្នោតរបស់អ្នក។

រួចរាល់ហើយ! ការបោះឆ្នោតរបស់អ្នកត្រូវបានបញ្ចប់។
សូមចំណាយពេលស្វែងយល់អំពីបេក្ខជន ហើយធ្វើការជ្រើសរើសដោយខ្លួនអ្នក។

សំឡេងរបស់អ្នកមានសារៈសំខាន់។�ជម្រើសរបស់អ្នកមានសារៈសំខាន់។�សន្លឹកឆ្នោតរបស់អ្នកមានសារៈសំខាន់។
សូមចូលរួមជាផ្នែកមួយនៃការបោះឆ្នោត KOCA ជាប្រវត្តិសាស្ត្រនេះ សម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស។

10/03/2026

ថ្ងៃទី២ តុលា នេះ សូមអបអរសាទរដល់មណ្ឌលអាមេរិកខាងកើតដែលមានអ្នកបោះឆ្នោតច្រើនជាងគេ🙏👌

អរគុណលោកថម អិនឌ្រូ Thomas Andrews សម្រាប់ការសង្កត់ធ្ងន់លើសិទ្ធុិនយោបាយ ការបោះឆ្នោតឃុំសង្កាត់២០២ 10/02/2026

អរគុណលោកថម អិនឌ្រូ Thomas Andrews សម្រាប់ការសង្កត់ធ្ងន់លើសិទ្ធុិនយោបាយ ការបោះឆ្នោតឃុំសង្កាត់២០២៧ និងបោះឆ្នោតជាតិ២០២៨ ត្រូវសុក្រិត ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីអោយមានភាពស្របច្បាប់។ KOEC របស់យើងខ្ញុំកំពុងរៀបចំបោះឆ្នោតសភាKOCAដោយយកចិត្តទុកដាក់នូវភាពត្រឹមត្រូវបំផុត។
www.KOEC.net
[email protected]

https://youtube.com/shorts/ISVsp3W-Kow?si=QIWiP4nkBpypibNk

អរគុណលោកថម អិនឌ្រូ Thomas Andrews សម្រាប់ការសង្កត់ធ្ងន់លើសិទ្ធុិនយោបាយ ការបោះឆ្នោតឃុំសង្កាត់២០២ អរគុណលោកថម អិនឌ្រូ Thomas Andrews សម្រាប់ការសង្កត់ធ្ងន់លើសិទ្ធុិនយោ...

10/02/2026

👍អបអរសាទរមណ្ឌលអាមេរិកខាងកើត មានអ្នកបោះឆ្នោតរួចហើយច្រើនជាងគេបង្អស់
👌Congratulations US-East you got the most turnouts

10/02/2026

លោកមួង ណារ៉េត អ្នកអត្ថាធិប្បាយតាមបណ្តាញសង្គមដ៏ល្បីម្នាក់អានលិខិតថ្លែងការណ៍របស់ គបខក KOEC អំពីការមិនព្រងើយកន្តើយគ្រប់រូបភាពនៃការគំរាមកំហែងឆ្លងដែន (Transnational Repression)

10/02/2026

ថ្ងៃនេះ២តុលា តើអ្នកបោះឆ្នោតរួចហើយនៅ? អ្នកមានពេលរហូតដល់ថ្ងៃទី១៤តុលា អរគុណអ្នកបោះហើយនៅបន្តចែករំលែកសន្លឹកចុងក្រោយជាសក្ខីកម្ម
[email protected]

10/02/2026

🇰🇭🌏 ខ្ញុំបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងជាពលរដ្ឋសកម្ម ដើម្បីចូលរួមចំណែកតបស្នងសងគុណដល់ទឹកដីកំណើតរបស់ខ្ញុំរួចហើយ។ ❤️

ចុះចំណែកបងប្អូនវិញ តើបានចូលរួមបោះឆ្នោតហើយឬនៅ? 🗳️

ប្រសិនបើបងប្អូនមិនទាន់ទទួលបានសារសម្រាប់បោះឆ្នោតនៅឡើយទេ សូមផ្តល់ដំណឹងមកខ្ញុំ។ ខ្ញុំនឹងព្យាយាមស្វែងរកដំណោះស្រាយ និងជួយសម្របសម្រួលជូនបងប្អូនតាមដែលអាចធ្វើទៅបាន។

សូមអរគុណចំពោះការចូលរួម និងការទទួលខុសត្រូវរបស់បងប្អូនក្នុងនាមជាពលរដ្ឋខ្មែរ។ 🙏❤️🇰🇭🌏

10/02/2026

ថ្ងៃនេះ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយសម្រាប់សហគមន៍ខ្មែរនៅក្រៅប្រទេស។
ប្រសិនបើលោកអ្នកបានចុះឈ្មោះបោះឆ្នោត KOCA សូមចូលរួមបោះឆ្នោតតាមជំហានងាយៗទាំងនេះ៖

១. ពិនិត្យមើលសារក្នុងទូរស័ព្ទរបស់អ្នក ដើម្បីរកតំណភ្ជាប់បោះឆ្នោតផ្លូវការ។
�២. បើកសារ ហើយចុចលើតំណភ្ជាប់បោះឆ្នោត។
�៣. ជ្រើសរើសបេក្ខជនរបស់អ្នក — សម្រាប់អ្នកបោះឆ្នោតនៅតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក អ្នកអាចជ្រើសរើសបេក្ខជនរហូតដល់ ៥ នាក់ ក្នុងចំណោមបេក្ខជន ១១ នាក់នៅលើសន្លឹកឆ្នោត។
�៤. ចុច “Next” ដើម្បីបន្ត។
�៥. ពិនិត្យមើលជម្រើសរបស់អ្នក ឱ្យបានច្បាស់លាស់។
�៦. បញ្ជូនសន្លឹកឆ្នោត ដើម្បីបញ្ចប់ការបោះឆ្នោតរបស់អ្នក។

សំឡេងរបស់លោកអ្នកមានសារៈសំខាន់។�ជម្រើសរបស់លោកអ្នកមានសារៈសំខាន់។
�សន្លឹកឆ្នោតរបស់លោកអ្នក រួមចំណែកកសាងអនាគតរួមរបស់
យើង។

Want your school to be the top-listed School/college in Fall River?
Click here to claim your Sponsored Listing.

Category

Address


Fall River, MA
02720-02724

Alerts

Be the first to know and let us send you an email when KOEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Fall River.