YP-Flash News

YP-Flash News

Share

សូមស្វាគមន៍មកកាន់ "YP-Flash News" និងទទួលបានដំណឹងថ្មីៗសម្រាប់អ្នក។

Photos from YP-Flash News's post 06/12/2026

លោក ដូណាល់ ត្រាំ បានលុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ហើយនិយាយថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

06/12/2026

តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតប្រធានាធិបតី លោក Yoon ដាក់ពន្ធនាគារ ៣០ឆ្នាំ ជុំវិញការបង្ហោះដ្រូនចូលកូរ៉េខាងជើង នៅនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ៕

06/12/2026

ក្រុមផ្តាច់ខ្លួន ភាគខាងត្បូងថៃ បំផ្ទុះគ្រាប់បែក វាយប្រហារក្បួនរថយន្ត ចៅហ្វាយស្រុក ក្នុងខេត្ត Pattani កើតឡើងនៅម៉ោង ៤:៤០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦៕

Photos from YP-Flash News's post 06/12/2026

គិតត្រឹមល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ កម្លាំងអាជ្ញាធរចម្រុះ បានរកឃើញសាច់បង្កកប្រមាណជាង ២០០ តោន ដែលឈ្មួញនាំមកពីប្រទេសថៃ នៅក្នុងឃ្លាំងស្តុកចំនួន ២ កន្លែង ក្នុងខណ្ឌឫស្សីកែវ និង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទីតាំងចំនួន ៤ នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត៕

Photos from YP-Flash News's post 06/12/2026

កម្ពុជា​មានសមត្ថភាពផលិតសាច់ស្រស់គ្រប់គ្រាន់ ខណៈផលិតកម្មក្នុងស្រុកអាច​ផ្គត់ផ្គង់បាន ៩៨% លើទីផ្សារ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានណែ​នាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការរឹតបណ្តឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បាន​ធានា​អះអាង​ពី​សមត្ថភាព​ផលិតសាច់ស្រស់ពីសត្វនៅកម្ពុជា​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ចំនួន ​៣៣៨ ពាន់តោន កាលពីឆ្នាំ២០២៥កន្លងទៅ។

Photos from YP-Flash News's post 06/12/2026

រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ

06/10/2026

ការ​ដោះដូរ​ទំនិញ​កម្ពុជា-ថៃ​ ធ្លាក់​ចុះ​ជិត ​៤០%​ នៅក្នុងរយៈពេល ៥ ខែ ​ឆ្នាំនេះ។ ​នេះ​បើ​យោង​តាមរបាយ​ការណ៍​របស់​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) ​ចេញផ្សាយនៅថ្ងៃទី ១០ ​មិថុនា ​២០២៦

Photos from YP-Flash News's post 06/10/2026

មេគ្រឿងញៀនម្នាក់ទៀត ជាជនជាតិនីហ្សេរីយ៉ា ត្រូវបានចាប់ខ្លួន នៅប្រទេសថៃ នេះយោងតាមការផ្សាយរបស់ (Bangkok Post) នារាត្រីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅខាងក្រៅខុនដូមួយ ក្នុងខ័ណ្ឌ Yannawa នៃទីក្រុងបាងកក។

06/10/2026

មន្រ្តី​​អាហ្វហ្គានីស្ថាន បាន​​​លើក​ឡើង​​នៅ​ថ្ងៃ​ពុធ​ នេះ ថា ប្រទេស​ប៉ា​គីស្ថាន​បាន​បើកការវាយប្រហារ​តាមអាកាស​ជា​ថ្មី​ទៅលើប្រទេស​ខ្លួន​ ដោយសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៣នាក់ និង​របួស ១៤នាក់៕ យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP ផ្សាយ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៦នេះ

Photos from YP-Flash News's post 06/10/2026

កុមារីម្នាក់ មានជំងឺរលាកស្រោមពោះគុំខ្ទុះធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពឆ្លងមេរោគក្នុងឈាម ត្រូវបានក្រុមគ្រូពេទ្យឯកទេសវះកាត់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ជួយសង្គ្រោះជីវិត និងបានត្រឡាប់ទៅផ្ទះវិញហើយ។ តាមរយៈទំព័រហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ

Want your business to be the top-listed Media Company in Portland?
Click here to claim your Sponsored Listing.

Website

Address


745 SW Pedestrian Trail
Portland, OR
97201